Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរក្សាឱ្យបាននូវសណ្តាប់ធ្នាប់ សន្តិភាពនិងសន្តិសុខស្បៀងពិភពលោក

  • បោះពុម្ព

(ភ្នំពេញ) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថាក្នុងពេលដែលពិភពលោ កកំពុងងើបឡើងពីវិបត្តិកូវីដ-១៩ បញ្ហានៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកំពុងធ្វើឱ្យពិភពលោកប្រឈមនឹងបញ្ហាបន្ថែមទៀតដែលជះឥទ្ធិពលដល់សង្គម-សេដ្ ឋកិច្ច និងភូមិសាស្ត្រនយោបាយរយៈពេលវែងផងដែរ ។

សម្ដេចបានអំពាវនាវឱ្យពិភពលោករក្សាឱ្យបាននូវសណ្ដាប់ធ្នាប់ សន្ដិភាព និងសន្ដិសុខស្បៀងពិភពលោកដើម្បីធានាដល់ប្រជាពលរដ្ឋគ្រប់រូបនៅក្នុងពិភពលោក ។

សម្ដេចតេជោ ថ្លែងបែបនេះក្នុងកម្មវិធីបើកសន្និបាតប្រចាំឆ្នាំលើកទី ៧៨ របស់គណៈកម្មការសេដ្ឋកិច្ចនិងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិកនៃអង្គ ការ សហប្រជាតិ (UN ESCAP)ក្រោមមូលបទ «របៀបវារៈរួមដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក» នៅព្រឹកថ្ងៃច័ន្ទ ទី២៣ ខែឧសភានេះ។

សម្ដេចតេជោបានលើកឡើងថាបច្ចុប្បន្នបរិបទនៃជំងឺកូវីដ-១៩ ក្នុងពិភពលោកមានភាពប្រសើរតែមិនទាន់ឆ្លងផុតទាំងស្រុងនៅឡើយទេហើយអាទិ ភាពចម្បងនៃរបៀបវារៈរួមនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក៏ដូចជាសកលលោកទាំងមូលគឺនៅតែផ្តោតលើការយកឈ្នះលើសមរភូមិប្រយុទ្ធនឹងជំងឺ កូវីដ-១៩ ដោយប្រើប្រាស់វ៉ាក់សាំងជាអាវុធយុទ្ធសាស្ត្រគន្លឹះ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះវប្បធម៌នៃការជួយគ្នាទៅវិញទៅមកជាពិសេសការចែករំលែកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩សំដៅបង្កើត

ភាពស៊ាំសហគមន៍ពេញលេញនៅទូទាំងសកលលោកនិងបានលើកទឹកចិត្តឱ្យមានការបើកទូលាយ និងពង្រឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ចតាមរយៈការជំរុញការវិនិយោគការធ្វើពាណិជ្ជកម្មដោយអនុត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលបានចូលជាធរមាននិងការតភ្ជាប់ប្រជាជន

និងប្រជាជនជាពិសេសនៅក្នុងវិស័យទេសចរណ៍ដើម្បីរួមគ្នាស្តារនិងលើកស្ទួយកំណើនសេដ្ឋកិច្ចក្នុងប្រទេស និងតំបន់ឡើងវិញនៅក្រោយ វិបត្តិនៃជំងឺកូវីដ-១៩។

សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីក្តីព្រួយបារម្ភពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែនដែលថាវិបត្តិនេះមិនត្រឹមតែបន្ទច់បង្អាក់ដល់ការងើបឡើងវិញនៃ ស្ថានភាពសង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេតែអាជះឥទ្ធិពលដល់សង្គម-សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយរយៈពេលវែងផងដែរ។

សម្តេចបានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នារក្សាឱ្យបាននូវសណ្តាប់ធ្នាប់សន្តិភាពនិងជាពិសេសសន្តិសុខស្បៀង ក្នុងប្រទេស និងតំបន់ ដោយរក្សា

ឱ្យបាននូវលំហូរនៃទំនិញសំខាន់ចាំបាច់ ដើម្បីកុំឱ្យប្រជាជនរបស់យើងជួបទុក្ខលំបាកថែមទៀត និង គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល៕

ដកស្រង់ពី៖ រស្មីកម្ពុជា