Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ.ជ.ប ផលិតវីដេអូគំនូរជីវចលទី៣៖ «ខ្ញុំចង់ធ្វើជាមេឃុំ»

  • បោះពុម្ព

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផលិតវីដេអូគំនូរជីវចលទី៣៖ «ខ្ញុំចង់ធ្វើជាមេឃុំ» ដោយក្នុងនោះបានលើកទឹកចិត្តដល់បេក្ខជនមេឃុំចៅសង្កាត់ ជាស្ត្រីផងដែរ។

តាមរយៈវីដេអូគំនូរជីវចលនេះ គ.ជ.ប បានបញ្ជាក់ពីលក្ខខណ្ឌដែលមានសិទ្ធិឈរជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសក្រុមប្រឹក្សាមេឃុំ ចៅសង្កាត់ គឺត្រូវតែមានសញ្ជាតិខ្មែរ ចេះអាន

និងសរសេរខ្មែរបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត ឃុំសង្កាត់ ដែលខ្លួនមានដំណងឈរឈ្មោះបោះឆ្នោត និងមានអាយុយ៉ាងតិច២៥ឆ្នាំ

គិតមកថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំងត្រូវបានគណបក្សនយោបាយចុះឈ្មោះជាបេក្ខជនលេខរៀងទី១ ក្នុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះដែលមានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត៕

សូមទស្សនាវីដេអូគំនូរជីវចល ដូចខាងក្រោម៖

 

ដកស្រង់ពី៖ Fresh News