Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អំពើ​ហិ.ង្សា​នៅ​តែ​កើត​មាន​ចំពោះ​ស្ត្រី​នៅ​កម្ពុជា​ចន្លោះ​អាយុ​១៥ ​ដល់​៤៩​ឆ្នាំ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿ.ងញៀ.ន និងឧក្រិ.ដ្ឋកម្ម (UNODC) បានបញ្ជាក់ថា អំពើហិ.ង្សានៅតែកើតមានចំពោះស្ត្រីនៅក្នុងប្រទេសកម្ពុជា ពិសេសនោះចាប់ពីចន្លោះអាយុ១៥ ដល់៤៩ឆ្នាំ ការបញ្ជាក់របស់ UNODCនៅក្នុងពិធីសម្ភោធយុទ្ធនាការផ្សព្វផ្សាយព័ត៌មានសាធារណៈ ដើម្បីបង្កើនការយល់ដឹងអំពីផលវិបាកអំពើ ហិ.ង្សាទាក់ទងនឹងយេនឌ័រ នៅក្នុងរាជធានីភ្នំពេញ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ UNODC នៅថ្ងៃទី២៤ ឧសភាបានលើកឡើងថា អំពើហិ.ង្សាក្នុងគ្រួសារ ឬអំពើហិ.ង្សាពីដៃគូស្និទ្ធស្នាល រួមមានអំពើហិ.ង្សាលើរាងកាយ ផ្លូវភេទ ឬផ្លូវចិត្ត គឺជាអំពើហិ.ង្សាដែលកើតឡើងញឹកញយបំផុត ទៅលើស្ត្រីនៅក្នុង ប្រទេសកម្ពុជា ។

ស្ត្រីម្នាក់ក្នុងចំណោមប្រាំនាក់ដែលមានអាយុចន្លោះពី១៥ ទៅ៤៩ឆ្នាំធ្លាប់បានរងគ្រោះដោយអំពើហិ.ង្សាលើរាងកាយ ។

ប្រភពបានបញ្ជាក់ថា ៖«បើទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើហិ.ង្សាទាក់ទងនឹងយេនឌ័រក៏ដោយក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដូចជាការពង្រឹងសមត្ថភាព

និងជំនាញ ដល់មន្ត្រីនរគបាលក្នុងការបង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះជនរងគ្រោះដោយសារអំពើហិ.ង្សាទាក់ទងនឹងយេនឌ័រ ។

ជាមួយគ្នានោះដែរ UNODC បានបញ្ជាក់ថា ៖« ដើម្បីចូលរួមដោះស្រាយឧបសគ្គចំបងមួយចំនួនការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿ.ងញៀ.ន និងឧក្រិដ្ឋកម្ម (UNODC) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក

ក្រោមការគាំទ្ររបស់ការិយាល័យកិច្ចការបរទេស សហព័ន្ធអាល្លឺម៉ង់ បានបើកយុទ្ធនាការផ្សព្វផ្សាយព័ត៌មានសាធារណៈ ដែលនឹងដំណើរការក្នុងរយៈពេល ៦ខែ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងសហគមន៍

និងមន្ត្រីនគរបាល ព្រមទាំងជូនដំណឹងដល់សាធារណៈជនអំពីសេវាកម្មគាំទ្រនានាដែលមានស្រាប់ ដើម្បីដោះស្រាយឧក្រិ.ដ្ឋកម្មនៃអំពើហិ.ង្សាទាក់ទងនឹងយេនឌ័រ ។

លោក Felipe De La Torre អ្នកសម្របសម្រួលប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក UNODC បានមានប្រសាសន៍ថា៖ «UNODC មានសេចក្តីសោមនស្សរីករាយណាស់ ដែលបានចូលរួមចំណែកដល់ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិ.ង្សាលើស្ត្រី (NAPVAW) ២០១៩-២០២៣ តាមរយៈយុទ្ធនាការផ្សព្វផ្សាយព័ត៌មានសាធារណៈនេះ ។

យើងមានគោលបំណងបញ្ជ្រាបចំណេះដឹងអំពីផលប៉ះពាល់នៃអំពើហិ.ង្សាទាក់ទងនឹងយេនឌ័រកើតឡើងនៅក្នុងទីក្រុងភ្នំពេញ និងដើម្បីឱ្យប្រជាជនបានយល់ដឹងអំពីសេវាកម្មដែលមានសម្រាប់ជនរងគ្រោះ ។

អំពើហិ.ង្សាទាក់ទងនឹងយេនឌ័រមិនត្រឹមតែប៉ះពាល់ដល់ជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងសង្គមរបស់សហគមន៍ផងដែរ ។

« លោកបានបន្ថែមថា យុទ្ធនាការនេះ គឺជាផ្នែកមួយនៃសកម្មភាពទាក់ទាញការគាំទ្រមតិ និងបង្កើនការយល់ដឹងគម្រោងរបស់ UNODC ដែលផ្តោតលើវិធីសាស្ត្រនគរបាលសហគមន៍ក្នុងការកាត់បន្ថយអំពើហិ.ង្សាទាក់ទងនឹងយេនឌ័រនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ក្នុងរាជធានីភ្នំពេញដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយនគរបាលជាតិកម្ពុជា

គម្រោងនេះផ្ដោតទៅលើការកសាងសមត្ថភាពមន្ត្រីនគរបាលជួរមុខទាំងបុរស និងស្ត្រីដោយផ្តោតលើការ ពង្រឹងជំនាញកំណត់អត្តសញ្ញាណ ជំនាញរាយការណ៍ និងសរសេររបាយការណ៍អំពីឧប្បត្តិហេតុនៃអំពើហិ.ង្សាទាក់ទងនឹងយេនឌ័រ ។

លោកថា ក្រោមកិច្ចសហការជាមួយមន្ទីរកិច្ចការនារី រាជធានីភ្នំពេញ និងការិយាល័យសង្គមកិច្ច និងសុខុមាលភាពខណ្ឌសហគមន៍ចំនួនប្រាំមួយ ស្ថិតនៅក្នុងខណ្ឌចំនួនបី នៅក្នុងរាជធានីភ្នំពេញរួមមាន ៖ ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ ត្រូវបានរកឃើញថា ជាសហគមន៍កំពុងប្រឈមហានិភ័យខ្ពស់នឹងអំពើហិ.ង្សាទាក់ទងនឹងយេនឌ័រ ។

យុទ្ធនាការនេះនឹងបានទៅដល់សាធារណៈជនតាមរយៈការផ្សព្វផ្សាយសារផ្សេងៗ តាមប្រព័ន្ធ អនឡាញ និងការបោះពុម្ភ ។

ក្នុងនោះ ក៏មានសារចែករំលែកដោយបុគ្គលសាធាណៈមកពីវិស័យផ្សេងៗគ្នាផងដែរ។

ជាមួយនឹងការប្រើប្រាស់ hashtag ឈប់ទ្រាំនឹងអំពើហិ.ង្សា និងសារគន្លឹះ «មានអាជ្ញាធរ និងអ្នកជំនាញចាំជួយអ្នកជានិច្ច» យុទ្ធនាការនេះមានគោលបំណងលើកទឹកចិត្តដល់ជនរងគ្រោះ និងសាក្សីត្រូវហ៊ានជំនះគំនាបវប្បធម៌ និងសង្គមពាក់ព័ន្ធនឹងអំពើហិ.ង្សាទាក់ទងនឹងយេនឌ័រ ហើយត្រូវហ៊ាននិយាយតាមរយៈការបណ្ដុះមតិ និងអារម្មណ៍ វិជ្ជមានចំពោះការស្វែងរកជំនួយនៅពេលចាំបាច់ ។

លោក ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងលោកស្រី ស ស៊ីណែត អគ្គនាយិការរងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមនៃក្រសួងកិច្ចការនារីដែលទទួលស្គាល់ថា

ជាជើងឯកប្រយុទ្ធប្រឆាំងនឹងអំពើហិ.ង្សាទាក់ទងនឹងយេនឌ័របានមានប្រសាសន៍ក្នុងពិធីសម្ពោធនេះដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការគ្របដណ្តប់ទៅលើសហគមន៍ដែលងាយរងគ្រោះបំផុត ។

លោក ជីវ ផល្លី លើកឡើងថា អគ្គស្នងការដ្ឋាននគបាលជាតិបានធ្វើ បញ្ជ្រាបយេនឌ័រ ដោយយកចិត្តទុកដាក់ក្នុងនោះបង្កើតក្រុមការងារយេនឌ័រថ្នាក់ជាតិ នៅអគ្គស្នងការដ្ឋាននគបាលជាតិ និងបានធ្វើកែសម្រួលសមាសភាពជាបន្តបន្ទាប់ផងដែរ ។

លោកថា អគ្គស្នងការនគរបាលជាតិក៏បានដាក់ចេញយុទ្ធសាស្ត្រទាក់ទងនឹងយេនឌ័រដូចជា ៖ កាត់បន្ថយគម្លាតយេនឌ័រក្នុងក្របខណ្ឌអគ្គស្នងការដ្ឋាននគបាលជាតិ , បង្កើន និងពង្រឹងភាពអង់អាចដល់នគបាលជាស្ត្រី, បង្ករលក្ខខណៈល្អប្រសើរដល់នគបាលជាតិស្ត្រី , ការអភវវឌ្ឍធនធានមនុស្ស និងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ ។

ថ្លែងក្នុងសន្ទរកថាបិទកម្មវិធី Dr Angelika Stauder លេខាទី១ និងជាអនុប្រធានផ្នែកសហប្រតិបត្តិការនៃស្ថានទូត សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា៖

«មន្ត្រីនគរបាលតែម្នាក់ឯងមិនអាចដោះស្រាយអំពើហិ.ង្សាលើស្ត្រី និងក្មេងស្រីបានទេ ។

នេះជាបញ្ហាសង្គមដែលទាមទារឱ្យមានការឆ្លើយតបពីសង្គមទាំងមូល ៕

ដកស្រង់ពី៖ កោះសន្តិភាព