Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា​ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ជា អនុប្រធាន​សន្និបាត លើក​ទី​៧៨ នៃ UNESCAP

  • បោះពុម្ព

ភ្នំពេញៈ លោក លី ធុច ទេសរដ្ឋមន្ត្រី បានអះអាងថា កម្ពុជាត្រូវបានបោះឆ្នោតជ្រើសតាំង ជាអនុប្រធានសន្និបាតលើកទី៧៨ នៃ UNESCAP នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ។

លោកបានបន្តថា នាថ្ងៃដដែល លោក បានធ្វើសេចក្តីថ្លែងការណ៍ អំពីឆន្ទះរបស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការចូលរួមកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រោមក្របខ័ណ្ឌពហុភាគី និយម ដើម្បីស្តារឡើងវិញនូវស្ថានភាព សង្គម-សេដ្ឋកិច្ច និងលើកកម្ពស់វិបុលភាពសម្រាប់ទាំងអស់គ្នា នៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី ៧៨ របស់ UN ESCAP ។

លោកបានបន្តថា ការប្តេជ្ញារបស់កម្ពុជាចូលរួមកិច្ចសហប្រតិបត្តិការអន្តរជាតិ និងអនុវត្តរបៀបវារៈរួម ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការគាំទ្ររបស់កម្ពុជា ទៅលើការអនុម័តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិក្នុងឆ្នាំ២០១៥

និងការដាក់ចេញនូវក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ ២០១៦-២០៣០ ដែលមាន ១៨គោលដៅ ហើយគោលដៅទី១៨ គឺ “កម្ពុជាគ្មានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម”។

កាលពីម្សិលមិញនេះ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានថ្លែងបើកតាមវីដេអូនូវអង្គសន្និបាតប្រចាំឆ្នាំលើកទី ៧៨ របស់គណៈកម្មការសេដ្ឋកិច្ចនិងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ នេះផងដែរ ។

លោក លី ធុច បានបន្តថា ព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ លោកក៏បានជួប ពិភាក្សា ការងារជាមួយ លោកស្រី អាមីដា សាល់សាស្វ អាលីសចាបាណា ( Armida Salsiah Alisjahbana) អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធាន UNESCAP នៅ ទីក្រុង បាងកក ប្រទេស ថៃ៕

ដកស្រង់ពី៖ រស្មីកម្ពុជា