Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមហ៊ុនសេវាកម្ម និងអេឡិចត្រូនិច របស់តួកគី ស្វែងរកឱកាស ពង្រីកទីផ្សារនៅកម្ពុជា

  • បោះពុម្ព

ភ្នំពេញ៖ សមាគមន៍នាំ ចេញសេវាកម្ម និង បច្ចេកវិទ្យា អគ្គិសនីរបស់តួកគី បានបើកជំនួបពិភាក្សា លើការធ្វើពា ណិជ្ជកម្មជាលើកដំបូង នៅប្រទេសកម្ពុជា កាលពីល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ ។

ជំនួបពិភាក្សា ស្តីការធ្វើ ពាណិជ្ជកម្ម ដែលមានការអញ្ជើញ ចូលរួមពីបណ្តាពាណិជ្ជករ ល្បីនៅកម្ពុជាច្រើននាក់នេះ  ធ្វើឡើងក្នុងបំណង ផ្សព្វផ្សាយ និងពង្រីកទីផ្សារ ផលិតផលគ្រឿង អេឡិចត្រូនិច របស់តួកគី នៅកម្ពុជា ។

ជំនួបពិភាក្សា លើការធ្វើពាណិជ្ជកម្មនេះ មានការអញ្ជើញចូលរួមពី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល និង លោក Ilhan Kemal Tug ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋតួកគី និង លោក Fatih Kemal Ebiclioglu ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ផ្គត់ផ្គង់ការនាំចេញ សំភារៈ និង សេវាកម្ម គ្រឿងអគ្គិសនី និង អេឡិចត្រូនិច របស់ប្រទេសតួកគី (TET) ព្រមទាំងតំណាង ក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនមកពី ប្រទេសតួកគី ។

លោក Fatih ប្រធានក្រុមប្រឹក្សា ភិបាលក្រុមហ៊ុន TET បានឲ្យដឹងថា ក្រុមហ៊ុន TET មានសាខានៅ ជុំវិញពិភព លោក។ ប្រធានក្រុមប្រឹក្សា ភិបាលរូបនេះ បានឲ្យដឹងថា ក្រុមហ៊ុន TET បានជួយធ្វើឲ្យមានភាព ប្រសើរឡើង ដល់ទំហំ នៃការនាំចេញ ឧស្សាហកម្ម អគ្គិសនី និងអេឡិចត្រូនិច ដែលបច្ចុប្បន្នមាន ក្រុមហ៊ុននាំចេញចំនួន ៦.៥០០ ជាសមាជិករបស់ខ្លួន ។

លោក Fatih ប្រធានក្រុមប្រឹក្សា ភិបាលក្រុមហ៊ុន បានគួសបញ្ជាក់ថា ប្រទេសកម្ពុជា មានសក្តានុពល យ៉ាងខ្លាំង ក្លា ក្នុងការដោះដូរទំនិញ និងសេវាកម្ម ជាមួយក្រុមហ៊ុន ដែលជាសមាជិក របស់ TET។ លោក Ilhan Kemal Tug ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋតួកគី បានលើកឡើងថា កិច្ចជំនួបពិភាក្សា លើការ ផ្លាស់ប្តូរ ពាណិជ្ជកម្ម ដែលរៀបចំដោយ ក្រុមហ៊ុនតួកគីនេះ ជាព្រឹត្តការណ៍ដ៏សំខាន់សម្រាប់ ចំណងមិត្តភាព រវាង កម្ពុជា និងតួកគី ។

លោកឯកអគ្គរដ្ឋទូត បានជំរុញឲ្យ ពាណិជ្ជករកម្ពុជា និងតួកគី ខិតខំបង្កើនកិច្ច សហប្រតិបត្តិ ការលើវិស័យ ពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត ។  លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូពាណិជ្ជកម្ម តួកគី និងបណ្តា ក្រុមហ៊ុនកម្ពុជា ដែលបានចូលរួមក្នុងកម្មវិធី ផ្លាស់ប្តូរពាណិជ្ជកម្មនេះ ។ លោករដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម ក៏បាន ធានាជូនដល់គណៈប្រតិភូទាំងអស់ថា កម្ពុជា គឺជាប្រទេស ដែលល្អបំផុត សម្រាប់ការវិនិយោគ របស់ប្រទេសតួ កគី ដោយសារកម្ពុជា មានបរិយាកាស នយោបាយស្ថេរភាព គោលនយោបាយ គាំទ្រពាណិជ្ជកម្ម កំណើន ផលិតផលក្នុង ស្រុកសរុប (GDP) មានស្ថេរភាព ហើយកម្ពុជា ក៏មានគោលនយោបាយ លើកទឹកចិត្តដល់អ្នក វិនិ យោគផងដែរ ។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា កម្ពុជា-តួកគី ចាំបាច់ត្រូវកសាងភាព ជាដៃគូដ៏រឹងមាំ ព្រមទាំងជំរុញក្រុម ហ៊ុនទាំងអស់ ឲ្យស្វែងយល់ពីវប្បធម៌ បរិបទពាណិជ្ជកម្ម ការអនុវត្តដ៏ល្អ និងសីលធម៌ពាណិជ្ជកម្ម រវាងគ្នានិងគ្នា ដើម្បីអភិវឌ្ឍ ទំនាក់ទំនងដ៏ស្មោះត្រង់ ទៅវិញទៅមក ។ លោករដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម សង្ឃឹមជឿជាក់ថា កិច្ចពិភាក្សា រវាងពាណិជ្ជករកម្ពុជា -តួកគី នឹងជួយពង្រឹង ក៏ ដូចជាពង្រីកទំហំ ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ដើម្បីឈានទៅដល់ការ ផ្លាស់ប្តូរពាណិជ្ជកម្ម ជាមួយគ្នា ដែលនឹងសម្រេច ឲ្យបានទំហំពាណិជ្ជកម្ម ដែលមានទឹកប្រាក់ ៥០០លានដុល្លារនៅឆ្នាំ២០២០ ៕

 

 

 

 

 

ដកស្រង់ពី៖ដើមអម្ពិល