បណ្តាញសង្គម

សម្ដេចតេជោ ៖ ពិភពលោកគួរឈប់ប្រើនូវ ទ.ណ្ឌក.ម្មក្នុងការដោះស្រាយវិបត្តិ រុស្ស៊ី-អ៊ុយក្រែន

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២នេះ បានប្រាប់ទៅកាន់មេដឹកនាំពិភពលោកថា គួរតែឈប់ប្រើនូវ «ការទណ្ឌកម្ម» ទៅលើប្រទេស ឬភាគីណាមួយក្នុងការដោះស្រាយវិបត្

តិ និងបញ្ហាដែលកំពុងជាប់គាំជាក់ស្ដែងលើវិវាទរុស្ស៊ី និងអ៊ុយក្រែន ។

ថ្លែងក្នុងកម្មវិធីពិភាក្សាក្រោមប្រធានបទ ទិដ្ឋភាពយុទ្ធសាស្ត្រស្តីពីអាស៊ាន និងតួនាទីជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងថា ទន្ទឹមនឹងបញ្ហាដែលមាន និងក្ដៅស្រាប់ (កូវីដ១៩ មីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង) ឥឡូវបញ្ហាដែលធ្ងន់ធ្ងរ គឺការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ។

ម្ដេចតេជោ ក៏បានចាត់បញ្ហានេះ គឺមានភាពធ្ងន់ធ្ងរសម្រាប់អាស៊ាន និងពិភពលោកទាំងមូល ដែលផ្ដើមចេញពីវិបត្តិថាមពល និងឆ្ពោះទៅរកវិបត្តិស្បៀងអាហារក្នុងឆ្នាំ២០២៣ខាងមុខនេះ ។

អាស៊ានបានតួនាទីសំខាន់ក្នុងបញ្ហានយោបាយ សេដ្ឋកិច្ចនៅក្នុងក្របខណ្ឌ និងសកលលោក ។

សម្តេចបានបញ្ជាក់ថា ៖«បន្ថែមពីបញ្ហាកូវីដ១៩ បញ្ហាមីយ៉ាន់ម៉ា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនជាដើម យើងក៏ដឹងហើយថា យើងកំពុងស្ថិតក្នុងរបត់មួយសំខាន់ដែលសណ្តាប់ធ្នាប់ពិភពលោកគោរពដោយវិធានការច្បាប់ និងភាគីនិយមក៏បានកំពុងរងនូវភាពរង្គោះរង្គើរផងដែរ ។

ដូច្នេះក្នុងនាមជាប្រធានអាស៊ានកម្ពុជានឹងផ្តោតចាប់យកចលនានៃការងើបឡើង និងលើកកម្ពស់អាស៊ាន និងដោះស្រាយអាស៊ាន ឲ្យមានការរីកចំរើន» ។

សម្តេចបានបញ្ជាក់ថា ៖«បន្ថែមពីបញ្ហាកូវីដ១៩ បញ្ហាមីយ៉ាន់ម៉ា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនជាដើម យើងក៏ដឹងហើយថា យើងកំពុងស្ថិតក្នុងរបត់មួយសំខាន់ដែលសណ្តាប់ធ្នាប់ពិភពលោកគោរពដោយវិធានការច្បាប់ និងភាគីនិយមក៏បានកំពុងរងនូវភាពរង្គោះរង្គើរផងដែរ ។

ដូច្នេះក្នុងនាមជាប្រធានអាស៊ានកម្ពុជានឹងផ្តោតចាប់យកចលនានៃការងើបឡើង និងលើកកម្ពស់អាស៊ាន និងដោះស្រាយអាស៊ាន ឲ្យមានការរីកចំរើន» ។

ថ្លែងចេញពីទឹកដីនៃប្រទេសស្វីស សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ឥឡូវនេះប្រទេសនានាដែលមិនប្រឈមផ្ទាល់នឹងបញ្ហាកំពុងជួបនឹងគ្រោះទ្វេទិស គ្រោះម្ខាងចេញមកពីសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ប៉ុន្តែគ្រោះម្ខាងទៀត ចេញពីការដាក់ទណ្ឌកម្ម ។

សម្ដេចតេជោបញ្ជាក់ថា «រឿងទណ្ឌកម្មគួរតែឈប់ប្រើទៅ វាអត់បានផ្ដល់នូវប្រយោ ជន៍ណាមួយសម្រាប់ សូម្បីតែអ្នកដាក់ទណ្ឌកម្មគេក៏ខាតខ្លួនឯងដែរ»។

ក្នុងនោះសម្ដេចបានលើកឡើងជា ឧទាហរណ៍ថា ប្រសិនបើរុស្ស៊ី កាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុបភ្លាម តើប្រទេសក្នុងអឺរ៉ុបប្រើប្រាស់អ្វីជំនួសឧស្ម័ន ក្រៅពីការកាប់ព្រៃឈើយកមកចំអិនអាហារ ។

សម្ដេចថា ការដាក់ទណ្ឌកម្មលើរុស្ស៊ីនេះវាបានធ្វើឱ្យប៉ះពាល់ដល់ប្រទេសទាំងអស់ដែលមិនជាប់ពាក់ព័ន្ធផងដែរ ។

សូមរំលឹកថា ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មកគេសង្កេតឃើញថា មានការដាក់ទណ្ឌកម្មជាច្រើនលើសលប់ទៅកាន់រុស្ស៊ី បន្ទាប់ពីប្រទេសមហាអំណាចមួយនេះបើកប្រតិបត្តិការយោធាពិសេស

ឬឈ្លានពានទៅលើប្រទេសអ៊ុយក្រែនតែការដាក់ទណ្ឌកម្មនោះហាក់មិនបានផ្ដល់នូវផលចំណេញអ្វីទាល់តែសោះនៅក្នុងចន្លោះនៃការដាក់ទណ្ឌកម្មនេះ ៕

ដកស្រង់ពី៖ កោះសន្តិភាព