បណ្តាញសង្គម

សប្បុរសជនថៃ បានប្រគល់តុ អង្គុយសិក្សា តាមរយៈលោក អ៊ុំ សុផល អធិការក្រុង ចែកជូនប្អូនៗ សិស្សានុសិស្ស

បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៥ នេះលោក អ៊ុំ សុផល អធិការក្រុង ប៉ោយប៉ែត បាននាំយកអំណោយ ពីសប្បុរសជន ជនជាតិថៃ ដែលជាអាជីករ បានកូកៀរ ពីសប្បុរសជននានា ។

ការប្រគល់តុ និងនំចំណីដល់ សិស្សានុសិស្សនេះ អញ្ជើញចូលរួមដោយ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការខេត្ត លោកង៉ាន់ ចិន្តា ស្នងការរង ជាពិសេស វត្ថមានម្ចាស់ ជំនួយលោក អះសាត់ ផាណិ វង្ស ជនជាតិថៃ ។

លោក អ៊ុំ សុផល អធិការក្រុង ប៉ោយប៉ែត បានថ្លែងថា ក្រោយពីមានចង្អុល បង្ហាញពីលោកឧត្តម សេនីយ៍ត្រី អាត់ ខែម ស្នងការខេត្ត តែងតែយកចិត្តទុកដាក់ ពីសំណាករូបលោក មិនត្រឹមតែ ការទបស្កាត់ បង្ក្រាបរាល់បទល្មើស ជាក់ស្តែង ក៏ដូចជាការមនុស្សធម៌ ការងារសប្បុរសជន ដែលកាត់បន្ថយ ភាពក្រីក្រ របស់ប្រជាពលរដ្ឋខ្មែរ ។

លោកអ៊ុំ សុផល បានបន្តថា ក្មួយៗសិស្សានុសិស្ស ចំនួន៥០០នាក់ បានមក ពីសាលារៀន បឋមសិក្សា ព្រហ្មនិតិ្ត សាលារៀនបឋមសិក្សា វត្តបាលិលេយ្យ សាលារៀន បឋមសិក្សា វត្តស្រះត្រាច ។ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការខេត្តបានថ្លែងថា អំណរអគុណដល់ ម្ចាស់ជំនួយលោក អះសាត់ ផាណិ វង្ស ជនជាតិថៃ និងសប្បុរសជន ជាជនជាតិថៃ ដែលទឹកចិត្តដ៏ធំថេង បាននាំយក អំណោយជាតុ ចំនួន៥០០តុ ចំណែកនំ កញ្ចប់វិញចំនួន ៥០០ កញ្ចប់ គឺឧត្ថម្ភពីលោកអធិការ ក្រុង ប៉ោយប៉ែត និងកងកម្លាំងនគរបាល ក្រុង តុនេះ គឺសំរាប់ក្មួយៗ អង្គុយសរសេរអក្សរ សិក្សារៀនសូត្រ ហើយបើគិត ជាទឹកប្រាក់វិញ ក្នុងតុមួយតម្លៃជិត៨ដុល្លា ហើយព្រឹកនេះ ក្មួយៗ សិស្សានុសិស្ស ចំនួន ៥០០នាក់ ទទួលបានតុ១ម្នាក់ និងនំ១កញ្ចប់ ទាំងអស់នេះ គឺមានការអំពាវ នាពីលោកអ៊ុំ សុផល អធិការក្រុងប៉ោយប៉ែត ហើយលោក មិនត្រឹមតែខិតខំប្រឹងប្រែង បំពេញការងាររដ្ឋ ការទប់ស្កាត់ បង្ក្រាបបទល្មើស នានាក្នុងមូលដ្ឋាន របស់លោកបានគ្រប់គ្រោង ជាពិសេសការ កូកៀរសប្បុរស ជននានា មិនថា ជនជាតិដូចគ្នា រហូតការអំពាវនា ដល់សប្បុរសជន ជនជាតិថៃ ថែមទៀត ។

ម្ចាស់ជំនួយលោក អះសាត់ ផាណិ វង្ស ជនជាតិថៃ បានសំដែង ការត្រេងអរ ក្នុងចិត្តយ៉ាងក្រៃលែង ដែលបាននាំ យកអំណោចជាតុ ចែកជូនផ្ទាល់ដៃ ដល់ប្អូនៗ ក្មួយ សិស្សានុសិស្ស ទាំងអស់នេះណាស់ ៕

ដកស្រង់ពី៖ដើមអម្ពិល