Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​រដ្ឋបាល​ជលផល​ជូនដំណឹង​ស្តីពី​រដូវ​បិទ​នេសាទ​សម្រាប់​តំបន់​ខាងជើង​ចតុមុខ​

  • បោះពុម្ព

ភ្នំពេញៈរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទកាល ពីថ្ងៃទី ១៣ខែឧសភាឆ្នាំ២០២២បានជូនដំណឹង ស្តីពីរដូវបិទនេសាទឆ្នាំ២០២២សម្រាប់តំបន់ ចតុមុខចាប់ពីថ្ងៃទី០១ខែមិថុនាដល់ថ្ងៃទី៣០ខែកញ្ញានិងតំបន់ខាងត្បូងចតុមុខចាប់ពីថ្ងៃទី០១ ខែកក្កដាដល់ថ្ងៃទី៣១ខែតុលា។

នៅក្នុងសេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោកពុំ ស៊ីថា ប្រតិ ភូ រា ជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលបានសរសេរ ថា ចា ប់ ពី ថ្ងៃទី១ខែមិថុនាឆ្នាំ២០២១ដល់ថ្ងៃទី៣០ខែកញ្ញា ចំពោះដែននេសាទទឹកសាប

ដែលរួមមានខេត្ត កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ ធំនិងមួយផ្នែកនៃរាជធានីភ្នំពេញ និង ខេត្តកណ្តាល ដែលស្ថិតនៅខ្សែ ស្របចតុមុខ។

ក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថាចាប់ពីថ្ងៃទី១ខែកក្កដាដល់ថ្ងៃទី៣១ខែតុលារួមមានខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ និង មួយផ្នែកនៃរាជធានី ភ្នំពេញនិងខេត្តកណ្តាលដែលស្ថិតនៅខាងត្បូងខ្សែស្របចតុមុខ។

សេចក្តីជូនដំណឹងបានបញ្ជាក់ថានៅក្នុងរដូវបិទនេសាទនេះអ្នកនេសាទទាំង អស់ត្រូវប្រើប្រាស់តែឧបករណ៍នេសាទគ្រួសារដែលមានចែងក្នុងប្រកាសលេខ ៤៥៨ ចុះ ថ្ងៃទី២២ខែតុលាឆ្នាំ២០១២។

ដកស្រង់ពី៖ រស្មីកម្ពុជា