សិក្ខាកាមជំនាញសកម្មភាពកំចាត់មីនកូឡំប៊ី មកសិក្សាក្រេបបទពិសោធន៏ដល់ខេត្តសៀមរាប
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានជាតិ
ភ្នំពេញៈ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ សិក្ខាកាម ជំនាញ សកម្មភាពកំចាត់មីននៃប្រទេសកូឡំប៊ី មកដល់ខេត្តសៀមរាប ក្រោយស្ថានភាពកូវីដ១៩ មានភាពប្រសើរទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសកូឡុំប៊ីមក។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក បានឲ្យដឹងថា រដ្ឋាភិបាលកូឡំប៊ីបាន សំរេចចាត់បញ្ជូនសិក្ខាកាមមកទទួលការហ្វឹកហ្វឺនជាមួយអង្គភាពCMACនៅខេត្តសៀមរាប ។
វគ្គហ្វឹកហ្វឺននេះ ផ្តោតលើប្រធានបទស្តីអំពីការគ្រប់គ្រងគុណភាព និងបទដ្ឋានប្រតិបត្តិការ” មានរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី៣០ ឧសភា ដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២២។
សិក្ខាកាមមានចំនួន១៥រូបស្ត្រីមានចំនួន២រូប ក្នុងនោះមានទ័ពជើងគោក១០នាក់ ទ័ពជើងទឹក២នាក់ ទ័ពអាកាស១នាក់ និងតំណាងស្ថាប័នផ្នែករក្សាសន្តិភាព ក្នុងវិស័យកម្ចាត់ចំនួន២នាក់មកពីក្រសួងការពារជាតិ និងការិយាល័យបេសក កម្មរក្សាសន្តិភាពជាន់ខ្ពស់។
គួរលឹកផងដែរថាប្រទេសកូឡុំប៊ីគឺជាប្រទេសដំបូងគេដែលទទួលការហ្វឹនហ្វឺន សហប្រតិបត្តិការ ត្បូង-ត្បូង ក្នុងវិស័យសកម្មភាពមីនជាមួយអង្គភាពស៊ីម៉ាក់ ដែលគិតមកដល់ពេលនេះ មានសិក្ខាកាមសរុបចំនួន ១៧៣នាក់ និងវគ្គហ្វឹក ហ្វឺនសរុបចំនួន ១០វគ្គ។
សូមបញ្ជាក់ថាគំរោងផ្តល់ការហ្វឹកហ្វឺនត្បូង-ត្បូងនេះ គាំទ្រដោយរដ្ឋាភិបាលជប៉ុនតាមរយ:ទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិជប៉ុន (JICA)៕
ដកស្រង់ពី៖ រស្មីកម្ពុជា