Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ឡេ​ន​នី វង់ ជាប់ឆ្នោត​ជា​ប្រធាន​តំណាង សភាពាណិជ្ជកម្ម​កម្ពុជា នៅ​កាណាដា

  • បោះពុម្ព

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសថា លោក ឡេននី វង់ ជនជាតិខ្មែរ-កាណាដា ដែលជាអគ្គនាយកក្រុមហ៊ុន Ocean Packers Inc ( Canada), TG Fishery Holdings Corporation ( Viet Nam) និង Canson Canada Investments (Canada) Ltd បានជាប់ឆ្នោតជាប្រធាន និង ៨ រូបផ្សេងទៀត ជាប់ជាសមាជិកការិយាល័យតំណាង សភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងតូរ៉ុនតូ ខេត្តអុនតារីយ៉ូ ប្រទេសកាណាដា សម្រាប់អាណត្តិទី១ លើកទី១។

នេះបើយោងតាមការលើកឡើងរបស់ ក្រសួងពាណិជ្ជកម្ម កាលពីរាត្រី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ ក្រសួង ពាណិជ្ជកម្ម និងជាប្រធាន គណៈកម្មការរៀបចំការបោះឆ្នោត បង្កើតការិយា

ល័យតំណាង សភាពាណិជ្ជកម្មកម្ពុជា នៅកាណាដា បានមានប្រសាសន៍ថាៈ កម្មវិធីបោះឆ្នោតនេះ គឺដើម្បីជ្រើសរើសបេក្ខភាព ចំនួន ៩ រូប ដែលនឹងត្រូវ ក្លាយទៅជាសមាជិក ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅកាណាដា ហើយក៏ជាការិយាល័យតំណាង ឱ្យសភាពាណិជ្ជកម្មកម្ពុជាទី១ ដែលមាន ស្នាក់ការ នៅក្រៅប្រទេសផងដែរ។

លោកបានបន្តថាៈ ការិយាល័យមួយនេះ នឹងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការ សម្របសម្រួល កិច្ចពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដា ក៏ដូចជា ជួយជំរុញ និងទាក់ទាញវិនិយោគិនកាណាដា មកវិនិយោគ នៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែច្រើនឡើង។

លោករដ្ឋលេខាធិការ បានបន្ថែមថាៈ ចំពោះការបោះឆ្នោត ការិយាល័យតំណាង សភាពាណិជ្ជកម្មកម្ពុជា ខាងលើ បានដំណើការប្រកបដោយរលូន និងស្រប តាមនីតិវិធី ដោយបានរៀបចំជា ២ ដំណាក់កាល ដូចជា ដំណាក់កាលទី១៖ ការរៀបចំបោះឆ្នោតជ្រើសរើស សមាជិកការិយាល័យតំណាងចំនួន ៩រូប

និងដំណាក់ទី២៖ ការរៀបចំបោះឆ្នោតជ្រើសរើស ប្រធាន ក្នុងចំណាមសមាជិក ដែលបានជាប់ឆ្នោតចំនួន៩រូប។

សូមបញ្ជាក់ថា ពិធីបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកការិយាល័យ តំណាង សភាពាណិជ្ជកម្មកម្ពុជា នៅប្រទេសកាណាដានេះ បានប្រព្រឹត្តទៅ តាមប្រព័ន្ធវីដេអូ និងមានការអញ្ជើញចូលរួម

ពីលោក រិន វីរៈ រដ្ឋលេខាធិការ ប្រចាំការ ក្រសួងផែនការ, លោក កែ សុវណ្ណ ឯកអគ្គរាជទូតកម្ពុជា ប្រចាំ អង្គការសហប្រជាជាតិ និងប្រទេសកាណាដា, លោក ផាន អូន ប្រតិភូរាជ រដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក

នៃអគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា

និងមន្ត្រីជំនាញរបស់ នាយកដ្ឋាន អភិវឌ្ឍន៍វិស័យឯកជន នៃអគ្គនាយកដ្ឋាន ពាណិជ្ជកម្មក្នុងប្រទេស ព្រមទាំង សមាជិកសភាពាណិជ្ជកម្មកម្ពុជា ជាច្រើនរូប៕

ដកស្រង់ពី៖  រស្មីកម្ពុជា