Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជាប្តេជ្ញាខិតខំបន្ថែមទៀត ដើម្បីការកសាងសហគមន៍អាស៊ាន កាន់តែប្រសើរឡើង

  • បោះពុម្ព

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តខិតខំបន្ថែមទៀត ដើម្បីជំរុញការកសាងសហគមន៍អាស៊ាន ឲ្យកាន់តែប្រសើរឡើង។

ការប្តេជ្ញានេះធ្វើឡើងដោយ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងសិក្ខាសាលាស្តីពី «ការរួមចំណែករបស់កម្ពុជា នៅក្នុងអាស៊ានចាប់តាំងពីការចូលជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩»

នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។

ប្រមុខការទូតកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «ខណៈដែលអាស៊ានប្រារព្ធខួបលើកទី៥៥ កម្ពុជាមានការលើកទឹកចិត្ត និងបំផុសគំនិតឲ្យខិតខំបន្ថែមទៀត ដើម្បីជំរុញការកសាងសហគមន៍អាស៊ាន។

ក្រោមមូលបទអាស៊ានដោះស្រាយបញ្ហាប្រឈមរួមគ្នា (ASEAN A.C.T) យើងមានទស្សនៈថា បរិបទក្នុងតំបន់ និងអន្តរជាតិបច្ចុប្បន្ន ចាំបាច់ត្រូវតែពង្រឹងការប្តេជ្ញាចិត្តរួមគ្នារបស់យើង ចំពោះភាពជាកណ្តាលឯកភាព និងសាមគ្គីភាពរបស់អាស៊ាន»។

លោកបន្តថា វាមានសារៈសម្រាប់អាស៊ាន ក្នុងការពង្រឹងស្មារតីរួមគ្នារបស់ខ្លួន ប្រសិនបើយើងដោះស្រាយបញ្ហាប្រឈមសំខាន់ៗរបស់យើងប្រកបដោយប្រសិទ្ធភាព ដើម្បីធានាសន្តិភាពសន្តិសុខនិងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់និងពិភពលោក។

បើតាមលោក ប្រាក់ សុខុន កម្ពុជាបានក្លាយជាសមាជិកទី១០ និងចុងក្រោយគេបង្អស់ ដែលបានចូលជាសមាជិកគ្រួសារអាស៊ាន នៅឆ្នាំ១៩៩៩ ដែលជាការកត់សម្គាល់នូវសមិទ្ធផលគោលនយោបាយការបរទេសដ៏វិសេសវិសាលមួយរបស់ខ្លួន ទាក់ទងនឹងសមាហរណកម្មតំបន់និងពហុភាគីនិយម។

លោកបានបន្តទៀតថា ចាប់តាំងពីពេលនោះមកឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តរបស់កម្ពុជា ឆ្ពោះទៅរកការកសាងសហគមន៍អាស៊ាន កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា បានជាប់លាប់ និងឥតឈប់ឈរ៕

ដកស្រង់ពី៖ Fresh News