Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០២២ នេះ កម្ពុជា​-​ហុង​គ្រី សម្រេច​ទំហំ​ពាណិជ្ជកម្ម បាន​ចំនួន ២,២៣ លាន​ដុល្លារ​

  • បោះពុម្ព

ភ្នំពេញ៖ ដោយសារហុងគ្រី ជាទីផ្សារដ៏សំខាន់មួយ សម្រាប់ផលិតផលកម្ពុជា ក្នុងសហភាពអឺរ៉ុប ខណៈដែលទំហំពាណិជ្ជកម្ម កម្ពុជា-ហុងគ្រី សម្រេចបាន ៤,៤៣ លានដុល្លារអាម៉េរិក នៅឆ្នាំ២០២០ ដែលមានកំណើន ៣២% បើប្រៀបធៀបនឹងឆ្នាំ២០១៩ ហើយមានការថមថយបន្តិច ក្នុងឆ្នាំ២០២១ តែមានភាពល្អប្រសើរឡើងវិញ នៅឆ្នាំ២០២២ ដោយទំហំពាណិជ្ជកម្មទ្វេភាគី សម្រេចបានប្រមាណ ២,២៣ លានដុល្លារអាម៉េរិក គិតត្រឹមរយៈពេលត្រីមាសទី១ នៃឆ្នាំ២០២២។

តាមការឲ្យដឹងរបស់ ក្រសួងពាណិជ្ជកម្ម លោក ឱក ប៊ុង រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម ក្នុងឱកាសទទួលជួបលោក CSABA ŐRY ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ដែលគ្រោងនឹងបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា

ដើម្បីជួបពិភាក្សាផ្លាស់ប្តូរយោបល់ លើវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងជម្រាបលា កាលពីសប្តាហ៍កន្លងទៅនេះ បានលើកឡើងថា: ខណៈដែលកម្ពុជាកំពុងបោះជំហានទៅមុខបន្ថែមទៀត

ក្នុងការរស់នៅជាមួយនឹងកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី វិស័យពាណិជ្ជកម្ម និងការវិនិយោគ បានដើរតួយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេស ជាពិសេសការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩។

ដូចនេះ រដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្ម ជាសេនាធិការ បានខិតខំប្រឹងប្រែងធ្វើពិពិធកម្មពាណិជ្ជកម្ម ដោយបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្រោមក្របខណ្ឌពហុភាគីតំបន់

និងទ្វេភាគី ស្របជាមួយនឹងការធ្វើកំណែទម្រង់ច្បាប់ និងបទប្បញ្ញត្តិ ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ នៅកម្ពុជាឱ្យកាន់តែប្រសើរ។ជាកិច្ចឆ្លើយតប លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណ លោករដ្ឋមន្ត្រីស្តីទី

ចំពោះការទទួលស្វាគមន៍ យ៉ាងកក់ក្តៅ ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការបន្តពង្រឹងទំនាក់ទំនងល្អ ជាពិសេស ក្នុងវិស័យពាណិជ្ជកម្ម ឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅបន្ថែមទៀត ដើម្បីឈានដល់កម្រិតសក្តានុពល ពេញលេញ

និងបន្តលើកទឹកចិត្ត ដល់ពាណិជ្ជករ និងវិនិយោគិនហុងគ្រី ឱ្យស្វែងយល់បន្ថែម ពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ នៅកម្ពុជា។

នៅកិច្ចបញ្ចប់ ភាគីទាំងពីរ បានសម្តែងសារជាថ្មី នូវការប្តេជ្ញាចិត្ត បន្តពង្រឹងទំនាក់ទំនង ជាពិសេសកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត៕

ដកស្រង់ពី៖ រស្មីកម្ពុជា