Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេច ស ខេង ៖ មានតែក្រោយបោះឆ្នោតឆ្នាំ២០១៨ទេដែលអត់មានបញ្ហាជាប់គាំងនយោបាយ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ អនុប្រធានគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា កម្ពុជាធ្លាប់បានពើបប្រទះបញ្ហាជាប់គាំងផ្នែកនយោបាយជាបន្តបន្ទាប់ ក្រោយការបោះឆ្នោតនីមួយៗមិនថា បោះឆ្នោតថ្នាក់ក្រោមជាតិ

ឬថ្នាក់ជាតិនោះទេ តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺថាក្រោយការរំលាយចោលនូវគណបក្សប្រឆាំងដោយអំណាចតុលាការទើបការបោះឆ្នោតថ្នាក់ជាតិនាឆ្នាំ២០១៨ អត់មានបញ្ហាជាប់គាំងនយោបាយ។«ពីដំបូងឡើយ បើនិយាយពីប្រវត្តិ គឺថា ក្រោយការបោះឆ្នោតម្តងៗតែងតែជាប់គាំងដោយសារតែអ្នកនយោបាយ ។

តែក្រោយនេះ គឺបានដោះស្រាយជាបណ្តើរៗមកហើយជាពិសេសនៅឆ្នាំ២០១៨ គឺមិនមានព្រឹត្តិការណ៍ (ជាប់គាំងនយោបាយ) កើតឡើងទេ ។

នេះដោយសារតែគណបក្សមួយនោះ (សំដៅដល់គណបក្សសង្គ្រោះជាតិ) បានធ្វើកំហុសខ្លួនឯង ហើយត្រូវបានតុលាការកំពូលរំលាយ» ។

នេះជាការលើកឡើងរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សកាន់អំណាច ជាឱកាសសំណេះសំណាលជាមួយអាជីវករ ពាណិជ្ជករ សហគ្រិនវ័យក្មេងចំនួន១ពាន់នាក់ និងក្រុមការងារគ្រីស្ទបរិស័ទ ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ។

ជាមួយគ្នានោះផងដែរ សម្ដេចក្រឡាហោមស ខេង បានគូសបញ្ជាក់អំពីគុណតម្លៃសុខសន្តិភាព ដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្ដីសុខ សេដ្ឋកិច្ចជាតិមានការរីកចំរើនជាលំដាប់

ពិសេសធ្វើឱ្យពលរដ្ឋរស់នៅដោយគ្មានការព្រួយបារម្ភអំពីការប្រយុទ្ធគ្នាក្នុងសមរភូមិដូចអតីតកាលដែលបានធ្វើឱ្យប្រជាជនធ្លាក់ក្នុងភ្លើងសង្គ្រាម ស្លា.ប់ របួស ពិការភាព បែកបាក់គ្រួសារ និងប្រទេសជាតិត្រូវរង ការបំផ្លិចបំផ្លាញគ្រប់វិស័យ ។

សម្ដេចបានសង្កត់ធ្ងន់ថា គណបក្ស ប្រជាជនកម្ពុជាបានជួយសង្គ្រោះប្រជាជនស្ដារ និងដឹកនាំប្រទេសជាតិតាំងពីសំណុចសូន្យរហូតរីកចំរើនដូចសព្វថ្ងៃ ។

សម្ដេចបានបន្តថា ៖«គណបក្សប្រជាជនកម្ពុជាទទួលស្គាល់ថា ខ្លួនមានប្រវត្តិឡើងកាន់អំណាចដោយសង្គ្រាម ប៉ុន្តែវាជាសង្គ្រាមដែលធ្វើឡើងដោយសារគ្មានជម្រើស ដ្បិតត្រូវប្រឈមមុខនឹងរបបឃោរឃៅខ្មែរក្រហម

ប៉ុន្តែថ្នាក់ដឹកនាំគណបក្សបានធ្វើកំណែទម្រង់ដោយផ្ដល់តម្លៃដល់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សរហូតចរចាបង្កើតបានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឈានទៅរៀបចំការបោះឆ្នោតជាលើកដំបូងនៅឆ្នាំ១៩៩៣

រហូតមានការបោះឆ្នោតជាបន្តបន្ទាប់ទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការបោះឆ្នោតឃុំ សង្កាត់ និងការបោះឆ្នោតអសកលមួយចំនួនទៀត» ។ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សឃុំ សង្កាត់វិញសម្ដេចក្រឡាហោមបានបញ្ជាក់ថា ៖

«ប្រជាពលរដ្ឋលោកមានសិទ្ធិ ដើម្បីបោះឆ្នោតតែងតាំងអ្នកដឹកនាំនៅមូលដ្ឋាននេះដោយផ្ទាល់ ។ ដូច្នេះវាជួយពង្រឹងស្ថិរភាព ហើយក៏ដូចជា ជួយពង្រឹងលទ្ធិប្រជាធិបតេយ្យនេះឱ្យកាន់តែរឹងមាំផងដែរ បើទោះមានមតិខ្វែងគ្នាក្នុងកិច្ចការមូលដ្ឋានរបស់យើងតែយើងមានស្មារតីសាមគ្គីភាពជាមួយគ្នាក្នុងឋានៈយើងជាខ្មែរដូចគ្នា ។

យើងក៏បានកែទម្រង់រដ្ឋបាលឃុំ សង្កាត់ ពីរដ្ឋបាលគ្មានអំណាចឱ្យមានអំណាចពីគ្មានធនធានឱ្យមានធនធាន ហើយប្រជាពលរដ្ឋក៏ទទួលស្គាល់ការងារនេះ សហគមន៍អន្តរជាតិក៏បានទទួលស្គាល់កំណែទម្រង់នេះដែរ»។

ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម ស ខេង បានបន្តគូសបញ្ជាក់អំ ពីឆន្ទៈរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលប្រជាពលរដ្ឋបានបោះឆ្នោតគាំទ្រដោយសម្ដេចបានគូសបញ្ជាក់អំពីការបន្តប្ដេជ្ញាចិត្តធ្វើវិមជ្ឈការ វិសហមជ្ឈការ ពិសេសការផ្ទេរតួនាទី និងការទទួលខុសត្រូវ រួមមានមុខងារ សិទ្ធិអំណាចធនធានលើវិស័យមួយចំនួនពីថ្នាក់ជាតិមកថ្នាក់ក្រោមជាតិ ។

សម្ដេចក៏បានលើកឡើងពីលំហរប្រជាធិបតេយ្យ វត្តមានបណ្ដាគណបក្សនយោបាយ និងសង្គមស៊ីវិលជាតិ និងអន្តរជាតិ ។

មុននឹងបញ្ចប់ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះការ ចូលរួមរបស់អាជីវករ ពាណិជ្ជករ សហគ្រិនវ័យក្មេងដែលបានចូលរួមជំរុញសកម្មភាពសេដ្ឋកិច្ច និងគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល៕

ដកស្រង់ពី៖ កោះសន្តិភាព