បណ្តាញសង្គម

ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ទទួលបានគោលនយោបាយ នៃការពង្រឹងសេវាផ្តល់តាវកាលិកហានិភ័យជូនកម្មករនិយោជិតរបបសន្តិសុខសង្គម

កំពង់ចាម៖ កម្មករនិយោជិត ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ទទួលបាន គោលនយោបាយ បេឡាជាតិ របបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ដើម្បីពង្រឹងសេវា ផ្តល់តាវកាលិក ការងារ ផ្តល់សេវាជាមួយ ប.ស.ស ធនាគារ អេស៊ីលីដា ដល់ជនរង គ្រោះថ្នាក់ដោយសារ ការងារ ក្នុងខេត្តទាំងពីរ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥ នៅសាលប្រជុំសណ្ឋាគារ ភោជនីយដ្ឋាន ភ្នំប្រុស ។

លោក ម៉េង ហុង នាយករង ប.ស.ស បានមានប្រសាសន៍ថា ធ្វើឡើងក្នុង គោលបំណង ធ្វើការផ្សព្វផ្សាយ គោលនយោបាយ ថ្មីៗ និងវឌ្ឍនភាព របស់ ប.ស.ស ជាពិសេស ធ្វើការពង្រឹងសេវា នៃការផ្តល់តាវកាលិក ហានិភ័យ ជូនកម្មករ និយោជិត (ការផ្តល់សេវា របស់មន្ត្រី សាខាខណ្ឌ ការផ្តល់សេវា របស់មន្ទីរពេទ្យ ចុះកិច្ចព្រមព្រៀង និងធនាគារ អេស៊ីលីដា ) 

គ្រោះថ្នាក់ការងារ គឺគ្រោះថ្នាក់ ដែលកើតឡើង នៅពេលកម្មករ កំពុងធ្វើការ នៅក្នុងរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន និងគ្រោះថ្នាក់ ពេលកម្មករទៅ និងត្រឡប់មក ពីធ្វើការ បច្ចុប្បន្ននេះ ប.ស.ស មានសាខានៅតាម បណ្តារាជធានី ខេត្តទាំង២៥ និងមានសហគ្រាស គ្រឹះស្ថាន ចុះបញ្ជីកា សរុបចំនួន ៧.៣៤៥ សហគ្រាស (អនុវត្តចំពោះ សហគ្រាស ៨នាក់ឡើង) សមាជិកសរុប ១.០៥១.៥០៤ នាក់ ជាពិសេស មានមន្ទីរពេទ្យ មណ្ឌលសុខភាព ចុះកិច្ចព្រមព្រៀង ក្នុងការផ្តល់សេវា ជូនសមាជិក ប.ស.ស ចំនួន៨៨ ព្រមទាំងធ្វើការ ផ្តល់តាវកាលិក បានជាង ៨៣.៦១២នាក់ ផងដែរ គិតត្រឹម ខែមិនា ឆ្នាំ២០១៥ ។

តាវកាលិក (អត្ថប្រយោជន៍) ដែលសហគ្រាស គ្រឹះស្ថាន និងសមាជិក (កម្មករនិយោជិត) អាចទទួលបានពី ប.ស.ស រួមមាន៖ ការសង្គ្រោះបន្ទាន់ ការថែទាំ និងព្យាបាល ការទទួលបាន ប្រាក់បំណាច់ប្រចាំថ្ងៃ ការទទួលបាន ប្រាក់ធនលាភ និងប្រាក់វិភាជន៍ សោហ៊ុយបូជាសព តាវកាលិក ឧត្តរជីវី សេវាបុន នីតិសម្បទា និងការសម្របសម្រួល វិជ្ជាជីវៈឡើងវិញ ។

លោក ចេង ហ៊ាង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈខេត្តកំពង់ចាម បានថ្លែងថា ការធានារ៉ាប់រង សន្តិសុខសង្គម មានសារៈសំខាន់ ខ្លាំងណាស់ នៅក្នុងបរិបទ ដែលប្រទេសកម្ពុជា មានការរីកចំរើន លើគ្រប់វិស័យ ដោយវាបានផ្តល់ នូវការគាំពារសង្គម សម្រាប់ប្រជាជន កម្ពុជា និយាយជារួម និងនិយាយដោយឡែក សម្រាប់កម្មករ និយោជិត ដែលបំរើ់ការងារ នៅតាមសហគ្រាស គ្រឹះស្ថាន ដោយផ្អែកលើ ទស្សនទាន នៃការចែករំលែក និងគោលការណ៍ សាមគ្គីធម៌ ក្នុងសង្គម ធានាបាននូវ សន្តិសុខប្រាក់ចំណូល ពោលគឺ មានន័យថា គ្មានសមាជិក សង្គមណាម្នាក់ ធ្លាក់ទៅក្នុង ហានិភ័យដោយ មិនអាចងើបរួច បាននោះទេ និងមានន័យ ម៉្យាងទៀតថា ជាការរួមចំណែក សម្រាលបន្ទុកសង្គម ផងដែរ ។

ម៉្យាងទៀត គោលនយោបាយ សន្តិសុខសង្គម ក៏រួមចំណែក យ៉ាងសំខាន់ដល់ គោលនយោបាយ កាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល តាមរយៈការ កាត់បន្ថយនូវ គម្លាតប្រាក់ចំណូល រវាងអ្នកមាន និងអ្នកក្រ ដើម្បីធានាឲ្យ មានស្ថិរភាព និងភាពសុខដុមរមនានៅក្នុងសង្គម ៕