Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សល់៤ថ្ងៃទៀត ! គ.ជ.ប បន្តអំពាវនាវដល់ពលរដ្ឋត្រៀមខ្លួន និងឯកសារបោះឆ្នោតគ្រប់ៗគ្នា

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សល់តែ៤ថ្ងៃទៀត ថ្ងៃបោះឆ្នោតសម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណ្ណត្តិទី ៥ នឹងចូលមកដល់ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ ទាំងអស់ត្រៀមខ្លួន និងត្រៀមឯកសារពាក់ព័ន្ធ ដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃបោះឆ្នោតឃុំ-សង្កាត់ ឲ្យបានគ្រប់ៗគ្នា ។

យោងតាមសេចក្ដីអំពាវនាវ របស់ គ.ជ.ប នាថ្ងៃទី៣១ ឧសភា ឯកឧត្តម ប្រាជ្ញ ចន្ទប្រធានគ.ជ.ប បានលើកឡើងថា ៖«សូមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ ទាំងអស់ត្រៀមខ្លួន និងត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃបោះឆ្នោតឱ្យបានគ្រប់ៗគ្នា» ។

ប្រធាន គ.ជ.ប បានបន្ដថា ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២១ ដែលបានប្រើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ហើយមិនទាន់មាន អ.ខ ឬ អ.ខ បានអស់សុពលភាព

ឬមិនទាន់ទទួលបាន ឬបាត់ ឬខូច ឬកែតម្រូវសូម ប្រញាប់រួសរាន់ទៅស្នើសុំ ឯ.អ ពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងអាជ្ញាធរឃុំ សង្កាត់ នៃឃុំ សង្កាត់ ដែលខ្លួនត្រូវទៅបោះឆ្នោតឱ្យបានទាន់ពេលវេលា ។

លោកថា ការចេញ ឯ.អ នឹងបញ្ឈប់ត្រឹមថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៥:៣០នាទីល្ងាច ។

ជាមួយគ្នានោះដែរ ប្រធាន គ.ជ.ប ក៏បានណែនាំប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ផ្លូវការឆ្នាំ២០២១ ទាំងអស់ មេត្តាអញ្ជើញទៅបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតតាមកាលបរិច្ឆេទ និងពេលវេលាកំណត់ខាងលើ ឲ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា បើគិតត្រឹមថ្ងៃ១ មិថុនានេះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះពោល គឺនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ផ្តើមពីម៉ោង៧:០០ព្រឹក រហូតដល់ម៉ោង៣:០០រសៀល ៕

ដកស្រង់ពី៖ កោះសន្តិភាព