Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន ស្នើសុំតុលាការ​កែតម្រូវថ្ងៃខែឆ្នាំកំណើត ពីថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១​ មកថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២

  • បោះពុម្ព

ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈមេធាវីលោក គី តិច បានដាក់ពាក្យសុំឱ្យប្រធានសាលាដំបូង រាជធានីភ្នំពេញ ចេញដីកាសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើតរបស់សម្តេចតេជោ ពីថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១ មកថ្ងៃខែឆ្នាំពិតប្រាដកវិញ គឺថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២។

ក្នុងពាក្យស្នើសុំ លោកមេធាវី គី តិច បានលើកឡើងថា «កន្លងមក ការប្រើប្រាស់ថ្ងៃ-ខែ-ឆ្នាំកំណើត របស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងឯកសារអត្រានុកូលដ្ឋាន និងឯកសារសម្គាល់អត្តសញ្ញាណ មានជាអាទិ៍

សំបុត្របញ្ជាក់កំណើត សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន និងឯកសារផ្សេងៗទៀត បានដាក់កាលបរិច្ឆេទកំណើតរបស់សម្ដេចតេជោ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ដែលមិនមែនជាថ្ងៃ-ខែ-ឆ្នាំកំណើតពិតរបស់សម្ដេចតេជោឡើយ។

ថ្ងៃ-ខែ-ឆ្នាំកំណើត ដែលពិតប្រាកដរបស់សម្តេចតេជោ ហ៊ុន សែន គឺថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ ២៤៩៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២»។

ពាក់ព័ន្ធនឹងថ្ងៃកំណើតដល់ទៅ ២នេះ ត្រូវបានសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបកស្រាយជូនសាធារណជន ក្នុងពេលកន្លងមក។

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា តាមពិត សម្តេចកើតម៉ោង ១២យប់ ថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ឆ្នាំរោងចត្វាស័ក ព.ស ២៤៩៦ ត្រូវនឹងថ្ងៃអង្គារ ទី៥ ខែសីហា ឆ្នាំ១៩៥២។ ចំណែកការកំណត់ យកថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥២

ជាថ្ងៃកំណើត ដោយសារតែសម្តេច លើកឡើងថា នៅថ្ងៃ៤ ខែមេសា ឆ្នាំ១៩៧០ សម្តេចបានចូលព្រៃម៉ាគី ធ្វើការតស៊ូតាមការអំពាវនាវរបស់សម្តេចព្រះ នរោត្តម សីហនុ ដើម្បីប្រឆាំងជាមួយពួកធ្វើរដ្ឋប្រហារខុសច្បាប់

និងការឈ្លានពានរបស់បរទេស។ ពេលចូលដល់ជំរំក្នុងព្រៃជ្រៅមេដឹកនាំបានឱ្យពួកសម្តេច ប្រហែលជាង ៣០០នាក់ ធ្វើប្រវត្តិរូប។

សម្តេចពុំចាំថ្ងៃខែកំណើតទេ ដូចនេះ សម្តេចបានយកថ្ងៃ៤មេសា ដែលជាថ្ងៃសម្តេចចូលតស៊ូធ្វើជាថ្ងៃកំណើតតែម្តង គឺថ្ងៃ៤ មេសា ឆ្នាំ១៩៥២។

សម្តេចតេជោ បន្តថា សម្តេចបានប្រើថ្ងៃ៤មេសា១៩៥២ ជាថ្ងៃកំណើត តាំងពីថ្ងៃ៤ មេសា ១៩៧០ រហូតដល់ថ្ងៃ៨ ខែមករា ១៩៧៩ ទើបដូរឆ្នាំ មក ១៩៥១ វិញ។

ហេតុអ្វីបានជាដូរឆ្នាំពី១៩៥២ មក១៩៥១ វិញ? បន្ទាប់ពីរំដោះកម្ពុជាចេញពីរបប ប៉ុល ពតថ្ងៃ៧ មករា ១៩៧៩ ថ្ងៃ៨ មករា ១៩៧៩ យើងបានបង្កើតក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ដែលជាឈ្មោះរដ្ឋាភិបាល នាពេលនោះឡើង

។ សម្តេចតេជោ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងវ័យមិនទាន់គ្រប់ ២៧ឆ្នាំផង។

ការដូរពីឆ្នាំ១៩៥២ មក ១៩៥១ មានហេតុផលពីរ ទី១ អ្នកវាយអង្គុលីលេខវាយខុស ហើយយកទៅផ្សព្វផ្សាយតាមវិទ្យុផ្សាយសម្លេងរួចទៅហើយ។

ទី២ សម្តេចមិនព្រមធ្វើការកែតម្រូវដោយសារអាយុជាង ២៦ឆ្នាំពិតជាក្មេងពេកប្រៀបជាមួយរដ្ឋមន្ត្រីផ្សេងទៀត ដែលមានអាយុសុទ្ធតែជាង ៤០ ឬជាង ៥០ឆ្នាំ។

ពេលសម្តេច កាន់តំណែងជានាយករដ្ឋមន្ត្រី នៅថ្ងៃ១៤ មករា ១៩៨៥ សម្តេច ក៏មិនព្រមកែទៀត ដោយសារពេលនោះ សម្តេចក៏ទើបមានអាយុជាង ៣២ឆ្នាំ ដែលជានាយករដ្ឋមន្ត្រីក្មេងជាងគេ នៅលើលោកនេះ នាពេលនោះ។

ខាងលើនេះ ជាការបំភ្លឺប្រវត្តិនៃថ្ងៃ៤ មេសា ដែលសម្តេចតេជោ បានរក្សាទុកថ្ងៃទី៤ ខែមេសា ជាថ្ងៃកំណើតផ្លូវការ ព្រោះជាថ្ងៃ ដែលសម្តេច តាំងចិត្តចូលធ្វើកងទ័ពតាមការអំពាវនាវរបស់ព្រះបិតាជាតិសម្តេចព្រះនរោត្តម សីហនុ៕

ដកស្រង់ពី៖ កោះសន្តិភាព