Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងព័ត៌មាន ជូនដំណឹងឲ្យបញ្ឈប់សកម្មភាពឃោសនាផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធការបោះឆ្នោតនៅថ្ងៃទី០៤ ខែមិថុនា មុនបោះឆ្នោតមួយថ្ងៃជាកំហិត

  • បោះពុម្ព

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ និងម្ចាស់ ប្រពន្ធផ្សព្វផ្សាយទាំងអស់បញ្ឈប់គ្រប់សកម្មភាពឃោសនាផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ ពោលមុនថ្ងៃបោះឆ្នោតមួយថ្ងៃ។

ក្នុងសេចក្ដីជូនដំណឹងរបស់លោក អ៊ុក ប្រាថ្នា រដ្ឋលេខាធិការប្រចាំការក្រសួងព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា

ការបញ្ឈប់សកម្មភាពផ្សាយឃោសនាបោះឆ្នោតនេះ ដើម្បីរក្សាភាពស្ងៀមស្ងាត់ឲ្យប្រជាពលរដ្ឋដែលជាម្ចាស់សំឡេងឆ្នោតធ្វើការសម្រេចចិត្តជ្រើសរើស តំណាងស្របច្បាប់ទៅតាមឆន្ទៈរបស់ខ្លួនតាមបទប្បញ្ញត្តិច្បាប់ បទបញ្ជា

និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មួយវិញទៀត ចំពោះស្ថានីយវិទ្យុដែលកន្លងមកបានលក់ ឬជួលម៉ោងផ្សាយជាអចិន្ត្រៃយ៍ឲ្យវិទ្យុបរទេស ឬសមាគម អង្គការក្រៅរដ្ឋាភិបាល

ឬគណបក្សនយោបាយចាក់ផ្សាយកម្មវិធីព័ត៌មាននៅតាមស្ថានីយរបស់ខ្លួន ត្រូវផ្អាករយៈពេលមួយថ្ងៃ គឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ដូចគ្នា៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មាន៖

ដកស្រង់ពី៖ Fresh News