Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ.ជ.ប បើកសវនាការជំនុំជម្រះជាសាធារណៈលើបណ្ដឹង/សំណុំរឿងចំនួន២ ពាក់ព័ន្ធនឹងបក្សភ្លើងទៀន

  • បោះពុម្ព

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះ បានបើកសវនាការជាសាធារណៈ ដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿង ចំនួន ២ មានលេខ ១៤៨ និងលេខ ១៤៩ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។

សមាសភាពក្រុមប្រឹក្សាជំនុំជម្រះដឹកនាំលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ, លោក នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន ៧រូបទៀត ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ នៅទីស្ដីការ គ.ជ.ប។

សូមជម្រាបជូនថា ពាក្យបណ្ដឹងទាំង២ខាងលើនេះមានកម្មវត្ថុប្ដឹងតវ៉ា និងប្ដឹងជំទាស់នឹងសេចក្ដីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម

ពាក់ព័ន្ធនឹងសកម្មភាពរបស់បេក្ខជននៃគណបក្សភ្លើងទៀន ក្នុងអំឡុងពេលនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកកងមាស ខេត្តកំពង់ចាម៕

ដកស្រង់ពី៖ Fresh News