បណ្តាញសង្គម

រដ្ឋមន្រ្តីការងារ៖ កម្ពុជាសង្ឃឹមថា នឹងលុបបំបាត់ ទម្រង់ពលកម្មធ្ងន់ធ្ងរ លើកុមារនៅឆ្នាំ២០១៦

បន្ទាយមានជ័យ៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានថ្លែងថា កម្ពុជាមានក្តីសង្ឃឹមថា នឹងលុបបំបាត់ទាំងស្រុង នូវទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ នៅឆ្នាំ២០១៦ ខាងមុខនេះ ។

ការបញ្ជាក់ របស់លោករដ្ឋមន្រ្តី បានធ្វើឡើង នៅក្នុងពិធីខួបលើកទី ១៤ ទិវាពិភពលោកប្រឆាំង ពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្មកម្ពុជា ២០១៥ នៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥ នេះ ដែលពិធីនេះ ត្រូវបានប្រារព្ធក្រោម ប្រធានបទ «ការលើកកម្ពស់ អាហារូបត្ថម្ភ ប្រកបដោយគុណភាព ដើម្បីអភិវឌ្ឍកុមារ និងគ្មានពលកម្មកុមារ ផ្តល់ការអប់រំ ដែលមានគុណភាព» ។

លោកបណ្ឌិត អ៉ិត សំហេង បានថ្លែងថា ក្នុងរយៈពេលជិត ២ទស្សវត្សនេះ  រាជរដ្ឋាភិបាលបានខិតខំ ពុះពារសព្វបែបយ៉ាង សំដៅធានា នូវការលុបបំបាត់ ទម្ងន់ធ្ងន់ធ្ងន់ នៃពលកម្ម កុមារនៅឆ្នាំ២០១៥ មកត្រឹម៨ភាគរយ និងចូលរួមដំណេីរ ឆ្ពោះទៅបញ្ចប់ ទម្ងន់ធ្ងន់ធ្ងរ នៃពលកម្មកុមារ នៅឆ្នាំ២០១៦ ៕

ដកស្រង់ពី៖ដើមអម្ពិល