Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានបង្ហាញលទ្ធផល នៃសវនាការជាសាធារណៈដោះស្រាយបណ្តឹង២ ពាក់ព័ន្ធនឹងសកម្មភាពរបស់បេក្ខជនគណបក្សភ្លើងទៀន នៅខេត្តកំពង់ចាម

  • បោះពុម្ព

(ភ្នំពេញ)៖ ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប ដែលមានសមាសភាព៩រូប ដឹកនាំដោយលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានបើកសវនាការជាសាធារណៈ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២

ដើម្បីដោះស្រាយសំណុំរឿង២ ប្តឹងតវ៉ា និងប្តឹងជំទាស់ទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ពាក់ព័ន្ធទៅនឹងសកម្មភាពរបស់បេក្ខជននៃគណបក្សភ្លើងទៀន ក្នុងអំឡុងពេល នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។

ក្នុងសំណុំរឿងលេខ ១៤៨ ដើមបណ្ដឹងឈ្មោះ គង់ រ៉ៃយ៉ា ភេទប្រុស កើតថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៩១ មានទីលំនៅភូមិខ្ពបលើ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ជាបេក្ខជនគណបក្សភ្លើងទៀន ឃុំស្តៅ បានប្តឹងជំទាស់ទៅនឹងសេចក្តីសម្រេចលេខ ០០៦/២២ គធ.ខប ចុះថ្ងៃទី២៨ ខែឧសភា ឆ្

នាំ២០២២ របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ដែលបានសម្រេចផាកពិន័យជាប្រាក់ចំនួន ៥,០០០,០០០រៀល មកលើខ្លួន ពីបទចែកថវិកា និងសម្ភារឃោសនាបោះឆ្នោតទៅឱ្យគណបក្សភ្លើងទៀន ចំនួន ១១ឃុំ ក្នុងស្រុកកងមាស។

ក្នុងសំណុំរឿងលេខ ១៤៩ ដើមបណ្ដឹងឈ្មោះ គា អ៊ាវ ភេទប្រុស កើតថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៦៩ មានទីលំនៅភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ជាមេធាវីតំណាង អាណត្តិឱ្យឈ្មោះ ជិន ដាវី បានប្តឹងសុំតវ៉ាទៅនឹងសេចក្តីសម្រេចលេខ ០០៦/២២ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២

របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម មិនបានធ្វើការសម្រេចលើចំណុចដកសិទ្ធិបោះឆ្នោត និងលុបឈ្មោះចេញ ពីបញ្ជីបេក្ខជនគណបក្សភ្លើងទៀន ចំនួន១៥រូប ដែលនាំគ្នាផ្តល់អំណោយជាថវិកា និងសម្ភារមួយចំនួនក្នុងអំឡុងពេលឃោសនាបោះឆ្នោត។

បន្ទាប់ពីបានស្ដាប់ការឆ្លើយបំភ្លឺរបស់មេធាវីតំណាង ព្រមទាំងបានពិនិត្យកំណត់ហេតុសាកសួរដើមបណ្តឹង មេធាវីតំណាងដើមបណ្តឹងពាក់ព័ន្ធនឹងសំណុំរឿងខាងលើ ក្រោយពីបានពិភាក្សាស្របតាមច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ បទបញ្ជា

និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ រួចមក ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប យល់ឃើញថា សេចក្ដីសម្រេចលេខ ០០៦/២២ គធ.ខប ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២

របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម គឺជាការសម្រេចក្នុងសមត្ថកិច្ច និងជាមូលវិចារអធិបតេយ្យរបស់ក្រុមប្រឹក្សាជំនុំជម្រះ នៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម និងពុំមានមូលដ្ឋានគតិយុត្តពេញលេញនៅឡើយ។

ដូចនេះក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប បានសម្រេច៖

*លុបចោលការផាកពិន័យឈ្មោះ គង់ រ៉ៃយ៉ា ចំនួន ៥,០០០,០០០រៀល។

*រក្សាសិទ្ធិបោះឆ្នោត និងរក្សាឈ្មោះក្នុងបញ្ជីបេក្ខជនគណបក្សភ្លើងទៀនទាំង១៥រូប៕

ដកស្រង់ពី៖ Fresh News