Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្មេង​ឃ្វាល​គោ​ប្រទះ​ឃើញ​ចម្លាក់​​ថ្ម​ធ្នឹម​ទ្វារ​សតវត្សរ៍​ទី​១០

  • បោះពុម្ព

កំពង់ឆ្នាំង៖ អាជ្ញាធរ មូលដ្ឋានបានឱ្យដឹង កាលពីម្សិលមិញថា ក្មេងយកគោទៅឃ្វាល ឲ្យស៊ីស្មៅក្នុង ក្រុងកំពង់ឆ្នាំង កាលពីសប្ដាហ៍មុន បានរកឃើញអ្វី ដែលហាក់បីដូច ជាប្រាសាទសតវត្សទី ១០ ដែលបានកប់ ជាយូរមកហើយ ។

លោក ងូក ប៊ុនធី ស្នងការរង នគរបាល ខេត្តកំពង់ឆ្នាំង បានថ្លែងថា កុមារបានរកឃើញ ធ្នឹម លើទ្វារ ហើយថា ការស្វែងរកក្រោយ មកបានរកឃើញជើងតូច មួយទ្ររូបបដិមា និងចម្លាក់ថ្មមួយដុំតូចមួយ ទៀត ។ វត្ថុទាំងនេះ ត្រូវបានគ្រោងប្រគល់ ជាផ្លូវការទៅឱ្យ សារមន្ទីរខេត្ត នៅថ្ងៃនេះ ។

លោក ប៊ុនធី បានបន្ថែមថា៖ «មានដីខ្ពស់ខ្លះក្បែរ ភូមិជាយូរមកហើយ ។ កុមារទាំងនោះបាន រកឃើញគែមធ្នឹមហើយ ពួកគេឆ្ងល់ថា តើវាជាអ្វី ហើយពួកគេបានហៅ អ្នកភូមិផ្សេងទៀត មកយកវាចេញ កាលពីថ្ងៃព្រហស្បតិ៍ ។ ពួកគេបានហៅ នគរបាល និងមន្ត្រីវប្បធម៌ និងវិចិត្រសិល្បៈ ឲ្យមកមើលដែរ » ។លោក ប៊ុនធី បានឱ្យដឹងថា លោកបានចុះទៅ កន្លែងហ្នឹង ម្តងទៀត កាលពីថ្ងៃសៅរ៍ ដោយ រកឃើញនូវអ្វីដែល គេជឿជាក់ថា ជាជើងរូបចម្លាក់ និងសសរតូចមួយ ។

ធ្នឹមគឺប្រវែងប្រហែល ១ ម៉ែត្រកន្លះហើយ ជម្រៅជាងកន្លះម៉ែត្រ ខណៈដែលជើង គឺមានកម្ពស់ប្រហែល ៣០ សង់ទីម៉ែត្រ ។ លោកបានបន្ថែមថា៖ «យើងនឹងប្រារព្ធ ពិធីសែន ដើម្បីនាំយកវត្ថុទាំងនេះទៅឲ្យ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងសារមន្ទីរខេត្ត នៅថ្ងៃស្អែក ។ ខ្ញុំបានប្រាប់អ្នកភូមិ និងម្ចាស់ភ្នំ កុំអនុញ្ញាតឱ្យ នរណាម្នាក់មកជីក ឬស្វែងរកអ្វីនៅកន្លែងនោះ ។ យើងទុកឲ្យ អ្នកជំនាញស្រាវជ្រាវ បន្ថែមទៀត » ។

លោក សុខ ធួក ប្រធានមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានឱ្យដឹងថា កាលពីម្សិលមិញថា ធ្នឹមត្រូវបានយកទៅ សារមន្ទីរខេត្ត រួចហើយ ។ លោកបាន បន្ថែមថា៖ «បន្ទាប់ពីយើង បានពិនិត្យគឺវាជារចនាបទ កោះកេរ សម័យអង្គរ និងជាលើកដំបូងដែល យើងបានរកឃើញ ( ចំណែកចម្លាក់ទាំងនេះ ) ក្នុងក្រុងរបស់យើង ។ យើងនឹងរក្សា ទុកវាសម្រាប់ អ្នករាល់គ្នា មើលក្នុងសារមន្ទីរខេត្ត » ។

លោក ធួក បានឱ្យដឹងថា គាត់មិនដែល បានសង្ស័យថា វាអាចមានប្រាសាទ ក្រោមទីខ្ពស់ទេហើយ ឥឡូវនេះ លោកកំពុងស្នើ សុំឲ្យអភិរក្ស តំបន់សម្រាប់ ការស្រាវជ្រាវ បន្ថែមទៀត ។ លោកបានបន្តថា៖ «ខ្ញុំគិតថា វាជាភ្នំតូចមួយ ប៉ុណ្ណោះប៉ុន្តែ តាមពិត វាជា ប្រាសាទក្រោមដី ដែលបានបាត់បង់ ច្រើនឆ្នាំមកហើយ យើងនឹងសហការ ជាមួយមន្រ្តីមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីរក្សាភ្នំនោះ ហើយមិនអនុញ្ញាត ឱ្យអ្នកណាម្នាក់មកជីក ឬបំផ្លាញកន្លែង នោះឡើយ » ៕


ដកស្រង់ពី៖ភ្នំពេញប៉ុស្ថិ៍