Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជានឹងប្រើទីតាំងមូលដ្ឋានសមុទ្ររាមហាត់ហ្វឹកហ្វឺនសមយុទ្ធ«នាគមាស»ជាមួយភាគីចិន

  • បោះពុម្ព

ខេត្តព្រះសីហនុ ៖ កម្ពុជានឹងប្រើប្រាស់ទីតាំងមូលដ្ឋានសមុទ្ររាមធ្វើហ្វឹកហ្វឺនសមយុទ្ធឈ្មោះថា «នាគមាស»ជាមួយភាគចិនលើគ្រប់វិស័យ បន្ទាប់ពីមានការខនខានមួយរយៈកន្លងមក ។

នេះបើតាមការបញ្ជាក់របស់សម្តេចពិជ័យសេនាទៀ បាញ់ ។ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់រោងជាងជួសជុលផែសំចត និងស្តារឃ្លង នៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ សម្តេចទៀ បាញ់ ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានលើកឡើងថា ៖

«ពិចារណាមើល បើឱកាសអំណោយឲ្យយើងរៀបចំឡើងវិញនូវលំហាត់ ឬសមយុទ្ធ«នាគមាស»ដែលពីមុនយើងធ្វើបាន២ ឬ៣ដងរួចហើយ ។

ផ្គួបផ្សំនឹងលំហសមុទ្រដែលយើងតែងតែធ្វើជាបន្តបន្ទាប់ ជាពិសេសយើងធ្វើបានមួយលើកហើយគឺ «មហារំអិល» ដែលយើងធ្វើសមយុទ្ធធ្វើការសង្គ្រោះមហន្តរាយ ឬសង្គ្រោះនៅពេលនាវាទាំងឡាយដែលកើតឡើងក្នុងសមុទ្រយើង» ។

សម្តេច ទៀ បាញ់ បានលើកឡើងថា ការធ្វើលំហាត់សមយុទ្ធនេះអាចនឹងធ្វើធំជាងលើកមុនដោយប្រើប្រាស់រួមគ្នា«…»ហើយអាចបើសិនមូលដ្ឋានសមុទ្ររាមរបស់យើងដំណើរការទៅមុខឆាប់រហ័ស គឺច្បាស់យើងនឹងប្រើមូលដ្ឋាននេះផងដែរ ។

ការហ្វឹកហ្វឹនសមយុទ្ធនេះ មានសារៈសំខាន់ពីព្រោះថា វាលំហាត់មួយចម្រុះមានទាំងកងទ័ពជើងគោក ជើងអាកាស និងជើងទឹក ។សម្តេចទៀ បាញ់ បន្តថា លំហាត់នេះមានសារៈសំខាន់ដោយសារលំហាត់នាគមាសនេះ ខកខានច្រើនឆ្នាំមកហើយ ។

ឥលូវ សូមប្រុងប្រៀបកិច្ចការដំណើរការនៅពេលខាងមុខនៅពេលឱកាសអំណោយឲ្យ ។

នៅរដូវវស្សានេះយើងមិនអាចធ្វើបានទេ ដោយមិនអំណោយផល ប៉ុន្តែនៅរដូវប្រាំងនៅមានកិច្ចការច្រើនទៀតក្នុងស៊ីហ្គាមផងដែរ ។

ជាមួយគ្នានោះដែរ សម្តេចពិជ័យសេនាទៀ បាញ់ បានលើកឡើងថា ការធ្វើលំហាត់សមយុទ្ធក៏នឹងអាចធ្វើឲ្យចំណងសាមគ្គីភាព មិត្តភាព កម្ពុជា- ចិន ដ៏ពិភពលោកដឹងពីមិត្តភាព ពិត រវាងប្រជាជន និងប្រជាជន កងទ័ព និងកងទ័ព ប្រទេស និងប្រទេសហើយប្រែក្លាយជាកេរ្តិ៍ដំណែលនៃការកសាងសហគមន៍មួយ វាសនាមួយដល់ថ្ងៃអនាគតសម្រាប់មនុស្សជាតិដែលត្រូវបន្ត ។

សម្តេចបន្ថែមថា សមិទ្ធផលដែលធ្វើបាននោះក៏បង្ហាញនូវកិច្ចខិតខំប្រឹងប្រែងរវាងជាបងប្អូន ជាមិត្តដែកថែប មិត្តអមតៈ និងជាដៃគូដល់ល្អ

និងបង្ហាញពីដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលមានឆន្ទៈនយោបាយ និងប្តេជ្ញាចិត្តយ៉ាងមុះមុតក្នុងការពង្រឹងលើកស្ទួយទំនាក់ទំនងកាន់តែខ្លាំងក្លាយថែមទៀតរវាងកម្ពុជា -ចិន ៕

ដកស្រង់ពី៖ កោះសន្តិភាព