Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងបរិស្ថាន បើកកិច្ចប្រជុំស្តីពី ការពិនិត្យលើសេចក្តីសម្រេច នៃកិច្ចប្រជុំកំពូល លើកទី២៦ នៃអនុសញ្ញាក្របខណ្ឌ សហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ

  • បោះពុម្ព

ភ្នំពេញ៖ នាយកដ្ឋានប្រែប្រួលអាកាសធាតុ អគ្គនាយកដ្ឋាន គោលនយោបាយ និងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ក្រោមការគាំទ្រពីកម្មវិធីសម្ព័ន្ធភាព ប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3) បានបើកកិច្ចប្រជុំ ពិនិត្យ លើសេចក្តីសម្រេច នៃកិច្ចប្រជុំកំពូល លើកទី២៦ នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP26)។

ថ្លែងក្នុងកិច្ចបើកអង្គប្រជុំ លោក ទិន ពន្លក អនុប្រធានទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីភាព និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានឱ្យដឹងថាៈ ការប្រែប្រួលអាកាសធាតុ ជាបញ្ហាចម្បងរបស់ពិភពលោកទាំងមូល ខណៈជំងឺកូវីដ១៩ បានបង្កផលវិបាក ដល់ជីវភាពរស់នៅ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា និងប្រទេសលើសកលលោក។

ការរួមបញ្ចូលគ្នា នៃរោគរាតត្បាត និងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ទាមទារឱ្យមាន ការរៀបចំផែនការ មាគ៌ាអភិវឌ្ឍន៍ ដែលមានភាពធន់នឹងកាត់បន្ថយផលប៉ះពាល់ពី បញ្ហាទាំងនេះ។

ថ្វីដ្បិតតែប្រទេសកម្ពុជា រួមចំណែកតិចតួច ក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក៏ដោយ តែកម្ពុជាបានចូលរួមចំណែក យ៉ាងសកម្ម ក្នុងការកាត់បន្ថយ ការបញ្ចេញឧស្ម័ន ក្នុងពិភពលោក និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ ស្របតាមធនធាន និងសមត្ថភាព របស់ខ្លួន។

ក្នុងពិធីនេះដែរ លោក ទិន ពន្លក បានលើកឡើង អំពីរបៀបវារៈសំខាន់ៗ និងជំហរបស់កម្ពុជា ដែលជាលទ្ធផលពី កិច្ចប្រជុំកំពូលលើកទី២៦ នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP26) នៅប្រទេសអង់គ្លេស កាលពីចុងឆ្នាំ២០២១ ។

របៀបវារៈសំខាន់ៗទាំងនោះរួមមាន ការប្តេជ្ញាចិត្តរក្សាកំណើនកម្តៅផែនដី ឱ្យនៅកម្រិតទាប ជាង ២ អង្សាសេ ការធ្វើឥណទានកាបូន ការសន្យា និងកៀគរថវិកា ពីប្រទេសអភិវឌ្ឍន៍ សម្រាប់ការអនុវត្តសកម្មភាព ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សេចក្តីប្រកាសស្តីពី ការប្រើប្រាស់ដី និងព្រៃឈើ ការផ្ទេរបច្ចេកវិទ្យា និងការកាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះ កញ្ចក់។

ជាលទ្ធផល អង្គប្រជុំ បានពិភាក្សាយ៉ាងផុសផុល ជាពិសេស បានការគាំទ្រ និងឯកភាព លើគំនិតផ្តួចផ្តើម លទ្ធផលសន្និសីទកំពូល បណ្តាភាគីលើកទី២៦ ចំនួន ៥ចំណុច៖

(១) ជំហ៊ានគន្លឹះទីក្រុងក្លាសហ្កូ ដើម្បីលើកកម្ពស់បច្ចេកវិទ្យាស្អាត (ឋាមពល ការដឹកជញ្ជូន តាមផ្លូវគោក ដែកថែប អ៊ីដូ្រសែន កសិកម្ម

(២) សេចក្តីប្រកាសស្តីពីការប្រើប្រាស់ដី និងព្រៃឈើ

(៣) ការសន្យាមេតានសកល

(៤) ការពន្លឿនការផ្លាស់ប្តូរ ទៅរកយានយន្ត គ្មានការបញ្ចេញឧស្ម័ន

និង (៥) គំនិតផ្តួតផ្តើមរដ្ឋាភិបាលបៃតង។

បន្ថែមលើសពីនេះ អង្គប្រជុំបានស្នើឱ្យមានការពន្យល់លម្អិតបន្ថែមទៀត ពីលក្ខណៈបច្ចេក ទេសលើគំនិតផ្តួចផ្តើមរដ្ឋាភិបាលបៃតង និងការបញ្ចេញឧស្ម័នស្មើសូន្យ ក្នុងអគារជាមួយ ក្រសួងពាក់ព័ន្ធ ដើម្បីឱ្យស្របទៅតាមបរិបទបច្ចេកទេស ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ សង្គម និងបរិស្ថាន។

បន្ថែមលើការគាំទ្រ និងធាតុចូលលើ គំនិតផ្តួចផ្តើមទាំងអស់នេះ អង្គប្រជុំ នឹងរៀបចំជារបាយការណ៍ដាក់ជូន លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន និងស្នើសុំគោលការណ៍ ទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីគាំទ្រលើគំនិតផ្តួចផ្តើម ខាងលើ៕

ដកស្រង់ពី៖ រស្មីកម្ពុជា