Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

World Bank: កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំនេះ បន្ដកើន៤.៥% និងឆ្នាំ២០២៣ កើន៥.៨%

  • បោះពុម្ព

(ភ្នំពេញ)៖ ធនាគារពិភពលោក (World Bank) បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២២នេះ មានកំណើន៤.៥ភាគរយ និងឆ្នាំ២០២៣ មានកំណើនរហូតដល់៥.៨ភាគរយ។

នេះបើតាមរបាយការណ៍របស់ World Bank ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។

ការព្យាករណ៍ឲ្យដឹងបែបនេះ របស់ធនាគារពិភពលោក នៅក្នុងរបាយការណ៍ចុងក្រោយមួយ ក្រោមចំណងជើងថា «GLOBAL ECONOMIN PROSPECTS» ដែលនិយាយអំពីហានិភ័យនៃអតិផរណា រួមនឹងដំណើរមិនចម្រើនខាងសេដ្ឋកិច្ច បានកើនឡើងស្របពេល នៃការធ្លាក់ចុះគំហុកនៃល្បឿនកំណើនសេដ្ឋកិច្ច។

លោក ដេវីដ ម៉ាល់ប៉ាស់ ប្រធានក្រុមធនាគារពិភពលោក បានថ្លែងថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន, វិធានការបិទខ្ទប់នៅក្នុងប្រទេសចិន, ការបន្ទុចបង្អាក់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់ និងហានិភ័យនៃអតិផរណា រួមនឹងដំណើរមិនចម្រើនខាងសេដ្ឋកិច្ច កំពុងតែសង្កត់កំណើនសេដ្ឋកិច្ចមិនឲ្យងើបរួច។ ប្រទេសជាច្រើននឹងគេចមិនផុតពីដំណើរធ្លាក់ចុះនៃសេដ្ឋកិច្ចឡើយ។

លោក ម៉ាល់ប៉ាល់ បានបន្ដទៀតថា ជាទីផ្សារសម្លឹងទៅមុខ ដូច្នេះអ្វីដែលជាកិច្ចការបន្ទាន់នោះ គឺត្រូវជំរុញផលិតកម្មឲ្យសកម្មថែមទៀត ហើយច្រៀងវាងឲ្យបាននូវការដាក់របារពាណិជ្ជកម្ម។

ការផ្លាស់ប្ដូរ ក្នុងគោលនយោបាយផ្នែកសារពើពន្ធ, រូបិយវត្ថុ, អាកាសធាតុ និងបំណុល ក៏កិច្ចការចាំបាច់ត្រូវធ្វើដែរ ដើម្បីបង្ការឲ្យបាននូវការបែងចែកធនធានមិនចំគោលដៅ និងវិសមភាព។

បើតាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាពេលថ្មីៗនេះ បានគូសបញ្ជាក់ថា ដោយសារសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ធ្វើឲ្យកម្ពុជាទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចពី ៥.៦ភាគរយ មកនៅត្រឹម ៥.២ភាគរយ សម្រាប់ឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះបីជាកំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០២២នេះ បានត្រឹម៥.២ភាគរយក៏ដោយ ក៏វាមិនអាក្រក់នោះដែរ។

សូមជម្រាបថា កាលពីដើមខែមករា ឆ្នាំ២០២២ ធនាគារពិភពលោក ក៏បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា មានកំណើន ដូចនាពេលបច្ចុប្បន្ននេះផងដែរ ដោយនៅក្នុងឆ្នាំ២០២២ មានការកើនឡើង៤.៥%

និងឆ្នាំ២០២៣ មានការកើនឡើង៥.៨% ខណៈដែលមានការស្តារសេដ្ឋកិច្ច ក្នុងស្រុកល្អប្រសើរ៕

ដកស្រង់ពី៖ Fresh News