សម្តេចតេជោ ហ៊ុន សែន ព្យាករណ៍ថាបោះឆ្នោតឆ្នាំ២០២៣នឹងមានបក្សច្រើននៅក្នុងសភា
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានជាតិ
(ភ្នំពេញ)សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានព្យាករណ៍ ថាការបោះឆ្នោតឆ្នាំ២០២៣នៅក្នុងរដ្ឋសភាមិនមែនមានតែមួយបក្សទៀតទេ ។
ថ្លែងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាត ២០២០-២០២១និងបើកវគ្គបណ្តុះបណ្តា លឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី១៣ខែមិថុនា២០២២សម្តេច តេជោ ហ៊ុន សែន បានមានប្រសាសន៍ថាៈគេចោទថារដ្ឋាភិបា លឯកបក្ស,តើឥឡូវឯកបក្សទៀតទេបើសិនជាថ្នាក់ក្រោមជាតិមានជាង២០ភាគរយមកពីគណបក្សជ្សេងៗ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើ ងថាៈយោងតាមលទ្ធផលគិតទុកជាមុននូវឆ្នាំ ២០២៣នៅក្នុងរដ្ឋសភាមិនមែនមានតែបក្សមួយទៀតទេគឺមានបក្សច្រើនដែលនឹងទទួលអសនៈនៅក្នុងរដ្ឋសភា។
សម្តេចតេជោបន្តថាដំណើរការប្រជាធិប តេយ្យគឺវាទៅបែបនេះ,ហើយចង់បានអីទៀតឬមួយចាំដល់គេឈ្នះទើបហៅថាមាន ថាប្រជាធិបតេយ្យ,ហើយនៅពេលមិនទាន់ឈ្នះគេនៅតែនិយាយថាមិនទា ន់មានប្រជាធិបតេយ្យ ?។
សម្តេចតេជោ ហ៊ុន សែន បន្តថាៈការ របូតកៅអីទៅបក្សប្រឆាំងវាជារឿងធម្ម តានេះដំណើរការប្រជាធិបតេយ្យតែ ប៉ុណ្ណោះ។វាមិនមានអ្វីដែលគួរអោយមានការភ្ញាក់ផ្អើលនោះទេ។គណបក្ស ប្រជាជនកម្ពុជាទទួលបានជាង ៧០ ភាគរយ,ហើយទទួលបានអាសនៈមេ ឃុំ សង្កាត់ចំនួន ១៦៤៨ ឃុំសង្កាត់ គឺស្មើ ៩៩% គឺវាគ្រប់គ្រាន់ណាស់ហើយសម្រាប់គណបក្សប្រជាជនកម្ពុជា។
យើងទទួលបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ជាង ៨០% វាជាការគ្រប់គ្រាន់ហើយសម្រាប់គណបក្សប្រជាជនកម្ពុ ជា ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានស្នើឲ្យមេឃុំ ចៅសង្កាត់ ទាំងអស់ដែលជាប់ ឆ្នោតរួមគ្នាធ្វើការ ។
ព្រោះការឃោសនាបោះឆ្នោតនិងបោះឆ្នោតបាបញ្ចប់ហើ យឥឡូវដល់ធ្វើស្រែចំការនិងប្រកបរបររកទទួលទានទៅ ។
សម្តេចតេជោ ហ៊ុន សែន បានអរគុណប្រជាពលរដ្ឋកម្ពុជាជាង ៨០% ដែលបានចេញទៅបោះឆ្នោតដោយភាពស្ងប់ ស្ងាត់ប្រកបដោយសេរីនិងយុត្តិធម៌ និង បានអនុវត្តន៍នូវសិទ្ធិនយោបាយរបស់ខ្លួន។
សម្តេចក៏បានអរគុណចំពោះកម្លាំងសមត្ថកិច្ចទាំងអស់ដែលបានខិតខំប្រឹងប្រែការពារសន្តិសុខសុវត្ថិភាពបានយ៉ាងល្អសម្រាប់ដំណើរការបោះឆ្នោត។
សម្តេចក៏បានអរគុណចំពោះគណៈកម្ម ការជាតិរៀបចំការបោះឆ្នោតដែលបានរៀបចំដំណើរការបានយ៉ាងល្អសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ។
ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជាសម្តេចក៏សុំយកឱកាសនេះថ្លែង អំណរគុណចំពោះប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដ៏លើសលប់ នេះបានបង្ហាញថាក៏សារគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាត្រឹមត្រូវ ។
សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃថា ដំណើរការបោះឆ្នោតនាពេលនេះបានបង្ហាញថាកម្ពុជាមានភាពចាស់ទុំ ខាងនយោបាយ និង ប្រជាធិបតេយ្យ ៕
ដកស្រង់ពី៖ រស្មីកម្ពុជា