Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រាជរដ្ឋាភិបាល​បញ្ជា​ទិញ​វ៉ាក់សាំង​ ១០៤ ​លានដូស​ ផលិត​វេចខ្ចប់​ក្នុង​ស្រុក​ត្រៀមចាក់​ប្រជាជន​រយៈ​ពេល​៣ ឆ្នាំ

  • បោះពុម្ព

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងបញ្ជាទិញវ៉ាក់សាំងចំនួន ១០៤ លានដូស ដែលផលិត និងវេចខ្ចប់នៅក្នុងប្រទេសកម្ពុជា សម្រាប់ប្រើរយៈពេល ៣ ឆ្នាំ គឺចាប់ពីឆ្នាំ ២០២៤ រហូតដល់ ២០២៦។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ ២០២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ ២០២២ នាព្រឹកថ្ងៃទី ១៣ ខែមិថុនានេះថា

“យើងកំពុងតែបញ្ជាទិញ ត្រៀមបម្រុងទុកវ៉ាក់សាំង ១០៤ លានដូស ដែលផលិតវេចខ្ចប់នៅក្នុងប្រទេសតែម្ដង សម្រាប់ប្រើនៅឆ្នាំ ២០២៤ ២០២៥ និង ២០២៦ អញ្ចឹងរោងចក្រត្រូវផលិតឱ្យយើងក្នុងមួយឆ្នាំ ប្រមាណ ៣៥ លានដូស”។

សម្ដេចតេជោ មានប្រសាសន៍បន្តថា ក្នុង១ឆ្នាំកម្ពុជាប្រើប្រមាណ ៣៥ លានដូស ខណៈឆ្នាំ ២០២២ និង ២០២៣ ប្រើវ៉ាក់សាំងដែលនៅសល់ ហើយវ៉ាក់សាំងដែលសន្យាផ្ដល់មកម្ពុជានៅចិនប្រមាណ ១៥ លានដូស

និងនៅអាមេរិកជាង ៥,៥ លានដូស ព្រមទាំងអូស្ត្រាលី ៥ សែនដូស ដែលនឹងមកដល់បន្តទៀត ខណៈកម្ពុជាមិនទាន់អាចវាយតម្លៃពីស្ថានភាពកូវីដបញ្ចប់នៅពេលណា៕

ដកស្រង់ពី៖ កម្ពុជាថ្មី