Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់តាំងពីឆ្នាំ ២០០០មក មានមន្ត្រីរាជការកម្ពុជា ៥២២រូប ទទួលបាន​សិក្សា​​នៅជប៉ុន​ តាមរយៈគម្រោង JDS ​​

  • បោះពុម្ព

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពី ការបន្តផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន

សម្រាប់គម្រោង “អាហារូប ករណ៍អភិវឌ្ឍន៍ធនធានមនុស្ស” ដែលមានទំហំទឹកប្រាក់ចំនួន ៣៦៣ លានយ៉េន នៅព្រឹកថ្ងៃទី ១៣ ខែមិថុនានេះថា ចាប់តាំងពីឆ្នាំ ២០០០មក មានមន្ត្រីរាជការរបស់កម្ពុជាចំនួន ៥២២រូប បានទទួលការសិក្សានៅប្រទេសជប៉ុន តាមរយៈគម្រោង JDS។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឲ្យដឹងបន្តថា ក្រោមហិរញ្ញប្បទានឥតសំណងនៅថ្ងៃនេះ មន្ត្រីកម្ពុជាចំនួន ២៦រូបបន្ថែម ដែលរួមមានបេក្ខជនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ២៤រូប

និងថ្នាក់បណ្ឌិតចំនួន២រូប នឹងទទួលបានអាហារូបករណ៍ ទៅបន្តការសិក្សានៅសាកលវិទ្យាល័យល្បីៗជាច្រើន ក្នុងប្រទេសជប៉ុន។លោកថា ចាប់តាំងពីគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ឬ “JDS” ត្រូវបានផ្តល់ជូនប្រទេសកម្ពុជា នៅឆ្នាំ ២០០០មក

គម្រោងនេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ដល់មន្ត្រីរាជការកម្ពុជាចំនួន ៥២២រូប មកពីក្រសួង-ស្ថាប័ននានា។

ក្នុងនោះមាន ២៧រូប ជាមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយមន្ត្រីចំនួន ៤៣៩រូប បានវិលត្រឡប់មកកម្ពុជាវិញ និងមួយចំនួនបានកាន់មុខតំណែងជាអ្នកដឹកនាំ និងមុខតំណែងសំខាន់ៗជាច្រើន នៅតាមក្រសួង-ស្ថាប័នរបស់ពួកគេរៀងៗខ្លួន។

ក្នុងនាមឲ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្ត ចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលមិនត្រឹមតែផ្ដល់ហិរញ្ញប្បទានឥតសំណង JDS និងអាហារូបករណ៍ដល់កម្ពុជាប៉ុណ្ណោះទេ។

ប៉ុន្តែថែមទាំងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដើម្បីជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា៕

ដកស្រង់ពី៖ រស្មីកម្ពុជា