Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងបរិស្ថាន រៀបចំ​សិក្ខាសាលា​ស្តីពី ការពង្រឹង​ប្រសិទ្ធភាព និង​លើក​ទិសដៅ ​ការគ្រប់គ្រង​សំរាម សំណល់​រឹង ទីប្រជុំជន

  • បោះពុម្ព

ភ្នំពេញ៖ ក្រសួងបរិស្ថាន និងរួមជាមួយដៃគូ បានរៀបចំសិក្ខាសាលា ស្តីពី «ការពង្រឹងប្រសិទ្ធភាព និងលើកទិសដៅ ការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន» សំដៅធ្វើយ៉ាងណា ឱ្យការអនុវត្តការងារគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន ឱ្យបានល្អប្រសើរ បន្ថែមទៀត។

គួរបញ្ជាក់ថា ពីធីនេះ ប្រារព្វឡើង ក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន អគ្គនាយកដ្ឋានចំណុះ ក្រសួងបរិស្ថាន តំណាងអន្តរក្រសួងពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មន្ទីរបរិស្ថាន រាជធានី ខេត្ត សរុបប្រមាណជា ៣៦០ នាក់។

សម្រាប់សិក្ខាសាលានេះដែរ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងស្វែងយល់បន្ថែម អំពីបញ្ហាប្រឈមរបស់ រដ្ឋបាលថ្នាក់ក្រោមជាតិ និងរកដំណោះស្រាយ សមស្រប ជាក់ស្តែង របស់មូលដ្ឋាននីមួយៗ សំដៅធានាបានប្រសិទ្ធភាព

នៃការអនុវត្តការងារ គ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឱ្យបានល្អប្រសើរបន្ថែមទៀត ការចូលរួម លើកកម្ពស់នូវសុខុមាលភាព សោភ័ណភាព អនាម័យបរិស្ថាន ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជា ការចូលរួមអនុវត្តច្បាប់ គោលនយោបាយ ទស្សនវិស័យ របស់រាជរដ្ឋាភិបាល និងលិខិតបទដ្ឋានគតិយុត្តិ ដែលបានដាក់ចេញ។

អង្គសិក្ខាសាលា បានពិភាក្សា ដោយផ្តោតសំខាន់លើ៖

(១)ទិសដៅ និងវិធានការ គ្រប់គ្រង សំរាម សំណល់រឹងទីប្រជុំជន សម្រាប់រយៈពេលខ្លី និងមធ្យម

(២)ការគ្រប់គ្រងប្រតិបត្តិ ស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង

(៣)ដំណើរការនិងការអនុវត្តប្រព័ន្ធ ប្រតិបត្តិការ «ថ្នាលជាតិគ្រប់គ្រងសំរាម សំណល់រឹង»

និងការប្រឡងប្រណាំង ការអនុវត្តភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព៕

ដកស្រង់ពី៖ រស្មីកម្ពុជា