Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាល​ខេត្តកំពង់ឆ្នាំង បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ ប្រចាំឆមាស​ទី​១ និង​លើក​ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​២០២២

  • បោះពុម្ព

កំពង់ឆ្នាំង: លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នេះ បានបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផល នៃកិច្ចប្រតិបត្តិការ ប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២២ នៅស្នងការដ្ឋានខេត្ត ។

នៅក្នុងកិច្ចប្រជុំថ្ងៃនេះ លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលបន្ទុកផែនសេនាធិការ បានឡើងអាននូវរបាយការណ៍ ស្តីពីលទ្ធផល នៃកិច្ចប្រតិបត្តិការ ប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២២។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ខូវ លី បានមានប្រសាសន៍បូកសរុប និងវាយតម្លៃលទ្ធផលការងាររយៈពេលកន្លងមក ហើយក៏បានលើកសរសើរដល់គ្រប់អង្គភាពទាំងអស់ ដែលបានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត

ដើម្បីបំពេញការងាររបស់ខ្លួន បានជោគជ័យ ជាបន្តបន្ទាប់ ពិសេសការការពារសន្តិសុខសណ្តាប់ធ្នាប់ ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ និងកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ នៅតាមបណ្ដាការិយាល័យ និងមណ្ឌលបោះឆ្នោត រាប់សន្លឹកឆ្នោត ដោយទទួលបាននូវជោគជ័យ ដោយមិនមានអ្វីកើតឡើងឡើយ។

លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានផ្តាំផ្ញើដល់មន្ត្រីរបស់ខ្លួន ត្រូវសហការបំពេញការងារ ជាមួយសមត្ថកិច្ចពាក់ព័ន្ធ ស្ថិតក្រោមដំបូលគណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំង ដែលមានលោក ស៊ុន សុវណ្ណារិទ្ធ ជាប្រធាន ហើយដែលនៅមិនទាន់បានល្អ និងមិនទាន់ពេលវេលា។

លោកឧត្ដមសេនីយ៍ទោ ស្នងការ ក៏បានផ្ដល់អនុសាសន៍កែតម្រូវ ចែករំលែកបទពិសោធន៍ដើម្បីបម្រើសេវាការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ នៅតាមបណ្តាមូលដ្ឋាន ឱ្យទទួលបានជោគជ័យ កាន់តែល្អប្រសើរថែមទៀត ៕

ដកស្រង់ពី៖ រស្មីកម្ពុជា