Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព័ត៌មានជាតិ​សម្ដេចតេជោរំលឹក អំពីដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត កាលពី ៤៥ឆ្នាំមុន

  • បោះពុម្ព

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកបែបនេះ គឺខណៈអញ្ជើញជាអធិបតីក្នុងពិធីរំលឹកដល់ដំណើរតស៊ូដ៏អង់អាចក្លាហាន ដើម្បីរំដោះជាតិប្រជាជនកម្ពុជា កាលពីថ្ងៃកាលពី ៤៥ឆ្នាំមុន នៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រំដែនកម្ពុជា-វៀតណាម ឬហៅថា តំបន់ X16។

នៅក្នុងឱកាសនោះសម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា ប្រសិនបើគ្មានការអនុគ្រោះ គ្មានការជួយជ្រោមជ្រែងពីវៀតណាមនាពេលនោះទេ ជីវិតរបស់សម្តេចប្រហែលជាមិនរស់ទេ ហើយប្រទេសកម្ពុជាអាចនឹងឋិត នៅក្នុងស្ថានភាពមិនច្បាស់លាស់នោះទេ។

សម្តេចបញ្ជាក់ថា «ខ្ញុំមានសង្ឃឹមតិចតួចណាស់ ជីវិតរបស់ខ្ញុំនាពេលនោះ វាជាការប្រថុយប្រថានមួយ ដែលយើងត្រូវយកជីវិតធ្វើដើមទុន។

ជីវិតដែលខ្ញុំត្រូវធ្វើ គឺចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកនូវការឧបត្ថម្ភសម្រាប់ការសង្គ្រោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត»។បើតាមសម្តេចតេជោ តាំងពីដំណាក់កាលដំបូង ដែលសម្តេចបានជាន់លើទឹកដីវៀតណាម បើទោះបីថា ជីវិតមានការផុយស្រួយយ៉ាងណា។

ប៉ុន្តែបែរជាទទួលបាននូវការធានារ៉ាប់រង និងការផ្ដល់សិទ្ធិក្នុងឋានៈជាជនភៀសខ្លួន ហើយបន្ទាប់មកត្រូវបានរដ្ឋាភិបាលវៀតណាម ជួយកសាងកម្លាំងប្រដាប់អាវុធ ដើម្បីមានលទ្ធភាពរំដោះប្រទេស។ សម្តេចតេជោចាំច្បាស់ថា នៅក្នុងអំឡុងពេលល្ងាចថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩៧៧ គឺសម្តេចបានទទួលនូវអាហារមួយពេល ដែលជាលើកដំបូងបន្ទាប់ពីអត់ឃ្លាន អស់រយៈពេលជាងមួយឆ្នាំ។

សម្តេចអះអាងថា តម្លៃបាយមួយពេលនាពេលនោះ គឺស្មើនឹងអង្ករនាពេលនេះរាប់ម៉ឺន រាប់សែន រាប់លានតោន។

មានន័យថា ជាបាយមួយពេល ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយនោះគឺជាតម្លៃសម្រាប់ការរស់រានមានជីវិតរបស់ប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានអះអាងថា កាលពីឆ្នាំ ២០១៧ ក្នុងឱកាសរៀបចំប្រារព្ធខួបលើកទី ៤០ សម្ដេច ក៏បានធ្វើដំណើរទៅកាន់ទីកន្លែងនោះផងដែរ។

បើតាមសម្តេចតេជោ ទីកន្លែងនោះ គឺជាទីកន្លែង ដែលសម្ដេចសម្រាកនៅអំឡុងម៉ោង ២យប់ ដើម្បីរង់ចាំមេឃភ្លឺ នឹងធ្វើដំណើទៅទិសខាងកើតបន្តទៀត ហើយការសំរាកនោះ ដោយសារតែមិនអាចធ្វើដំណើរទៅមុខទៀតបាន ខណៈចូលទៅដល់ទឹកដីវៀតណាមដោយខុសច្បាប់ ហើយមិនដឹងទិសដៅកងទ័ពវៀតណាមនៅទីណា។

សូមបញ្ជាក់ថា នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២ នេះគឺជាគំរប់ ៤៥ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) ដែលសម្ដេចតេជោ ហ៊ុន សែន ក្នុងវ័យ ២៥ ឆ្នាំរួមជាមួយយុទ្ធមិត្តស្ម័គ្រស្មោះចំនួន ៤រូបផ្សេងទៀត បានសម្រេចចិត្តចាកចេញពីទឹកដី ចាកចេញពីឧត្តមភរិយា ចាកចេញពីកូនជាទីស្រឡាញ់ ឆ្លងកាត់ព្រំដែនដ៏គ្រោះថ្នាក់បំផុត ទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រក្នុងការរំដោះជាតិនិងប្រជាជនចេញពីរបស់ប្រល័យពូជសាសន៍ ប៉ុល ពត៕

បើតាមសម្តេចតេជោ តាំងពីដំណាក់កាលដំបូង ដែលសម្តេចបានជាន់លើទឹកដីវៀតណាម បើទោះបីថា ជីវិតមានការផុយស្រួយយ៉ាងណា។ ប៉ុន្តែបែរជាទទួលបាននូវការធានារ៉ាប់រង និងការផ្ដល់សិទ្ធិក្នុងឋានៈជាជនភៀសខ្លួន ហើយបន្ទាប់មកត្រូវបានរដ្ឋាភិបាលវៀតណាម ជួយកសាងកម្លាំងប្រដាប់អាវុធ ដើម្បីមានលទ្ធភាពរំដោះប្រទេស។

សម្តេចតេជោចាំច្បាស់ថា នៅក្នុងអំឡុងពេលល្ងាចថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩៧៧ គឺសម្តេចបានទទួលនូវអាហារមួយពេល ដែលជាលើកដំបូងបន្ទាប់ពីអត់ឃ្លាន អស់រយៈពេលជាងមួយឆ្នាំ។

សម្តេចអះអាងថា តម្លៃបាយមួយពេលនាពេលនោះ គឺស្មើនឹងអង្ករនាពេលនេះរាប់ម៉ឺន រាប់សែន រាប់លានតោន។

មានន័យថា ជាបាយមួយពេល ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយនោះគឺជាតម្លៃសម្រាប់ការរស់រានមានជីវិតរបស់ប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានអះអាងថា កាលពីឆ្នាំ ២០១៧ ក្នុងឱកាសរៀបចំប្រារព្ធខួបលើកទី ៤០ សម្ដេច ក៏បានធ្វើដំណើរទៅកាន់ទីកន្លែងនោះផងដែរ។

បើតាមសម្តេចតេជោ ទីកន្លែងនោះ គឺជាទីកន្លែង ដែលសម្ដេចសម្រាកនៅអំឡុងម៉ោង ២យប់ ដើម្បីរង់ចាំមេឃភ្លឺ នឹងធ្វើដំណើទៅទិសខាងកើតបន្តទៀត ហើយការសំរាកនោះ ដោយសារតែមិនអាចធ្វើដំណើរទៅមុខទៀតបាន ខណៈចូលទៅដល់ទឹកដីវៀតណាមដោយខុសច្បាប់ ហើយមិនដឹងទិសដៅកងទ័ពវៀតណាមនៅទីណា។

សូមបញ្ជាក់ថា នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២ នេះគឺជាគំរប់ ៤៥ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) ដែលសម្ដេចតេជោ ហ៊ុន សែន ក្នុងវ័យ ២៥ ឆ្នាំរួមជាមួយយុទ្ធមិត្តស្ម័គ្រស្មោះចំនួន ៤រូបផ្សេងទៀត បានសម្រេចចិត្តចាកចេញពីទឹកដី

ចាកចេញពីឧត្តមភរិយា ចាកចេញពីកូនជាទីស្រឡាញ់ ឆ្លងកាត់ព្រំដែនដ៏គ្រោះថ្នាក់បំផុត ទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រក្នុងការរំដោះជាតិនិងប្រជាជនចេញពីរបស់ប្រល័យពូជសាសន៍ ប៉ុល ពត៕

ដកស្រង់ពី៖ កម្ពុជាថ្មី