Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ជួប​ជាមួយនឹង​ក្រុមការងារ​របស់​ធនាគា​រ​ពិភពលោក

  • បោះពុម្ព

ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២បានអនុញ្ញាតឲ្យក្រុមការងាររបស់ធនាគារពិភពលោក (World Bank) ដែលដឹកនាំដោយលោកស្រី ចំរើន មុទិតា ចូលជួបពិភាក្សា និងវាយតម្លៃលើលទ្ធផលគម្រោងពាក់កណ្តាលអាណត្តិ (MTR) និងបេសកកម្មគាំទ្រការអនុវត្តលើកទី៥ (ISM) សម្រាប់គម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជា (CASDP)។

លោកស្រីប្រធានក្រុមការងារបានគោរព និងរាយការណ៍ជូនលោករដ្ឋមន្ត្រីជ្រាបដោយសង្ខេប អំពីវឌ្ឍនភាពរបស់គម្រោង លក្ខណ:លំបាក និងងាយស្រួលក្នុងការអនុវត្តគម្រោង មូលហេតុ សំខាន់ៗដែលចាត់ទុកថាជាឧបសគ្គក្នុងពេលអនុវត្តគម្រោង លទ្ធផល និងបទពិសោធន៍ដែលទទួលបាន សំណូមពរ និងផែនការ យុទ្ធសាស្ត្រអនុវត្តបន្តដើម្បីទទួលបានជោគជ័យ។

ឆ្លៀតយកឱកាស នេះលោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោករដ្ឋមន្ត្រី ថ្នាក់ដឹក នាំគម្រោង និងថ្នាក់ដឹកនាំមន្ទីរនៃខេត្តគោលដៅ ដែលបានរួមសហការអនុវត្តគម្រោងទទួលបាន លទ្ធផលល្អដូចបានគ្រោងទុក។

ទទួលបានមេរៀន និងបទពិសោធន៍ល្អៗ លោកស្រីសង្ឃឹម និងជឿជាក់ថា គម្រោងនឹងបង្កើតបានផ្លែផ្កាស្របតាមផែនការដែលបានគ្រោងទុក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅពេលបញ្ចប់អាណត្តិ។

មានមតិចូលរួមអបអរ និងវាយតម្លៃខ្ពស់លើលទ្ធផលដែលគម្រោងសម្រេចបាន លោករដ្ឋមន្ត្រីបានលើកទឹកចិត្ត និងគាំទ្រឲ្យក្រុមការងារទាំងក្រសួង ក្រសួងពាក់ព័ន្ធ

និងក្រុមការងារ WB រួមសហការគ្នាធ្វើការសិក្សាលម្អិតបន្ថែមអំពីត្រូវការជាក់ស្តែង និងបន្ទាន់របស់ប្រជាកសិករ ធ្វើយ៉ាង ណាឲ្យស្របទៅនឹងបរិបទនៃស្ថានភាពសេដ្ឋកិច្ចសកល និងជាពិសេសស្ថានភាពនៃវិបត្តិជំងឺឆ្លង កូវីដ-១៩ ដែលមានលក្ខណ:ល្អប្រសើរជាបន្តបន្ទាប់។

នាឱកាសនោះដែរ លោក រដ្ឋមន្ត្រីបានលើកស្នើសុំទៅក្រុមការងារធនាគារពិភពលោក ពិនិត្យ ពិចារណាជួយដល់កម្ពុជា លើប្រព័ន្ធស្រោចស្រពដែលប្រើថាមពលពន្លឺព្រះអាទិត្យ (សូឡា) ដើម្បីជួយកាត់ បន្ថយការចំណាយលើថ្លៃភ្លើង

និងប្រេងឥន្ទន:, ពិនិត្យលទ្ធភាពជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រលើផលិតកម្មដំណាំ មានបន្លែផងដែរ ដើម្បីលើកកម្ពស់ផលិតភាពផលិតកម្ម តម្លៃបន្ថែម រួមទាំងទីផ្សារ និងការកែច្នៃផងដែរ, និង ជួយជាកម្ចីឲ្យដល់សមាគមចិញ្ចឹសត្វ បណ្តុំកសិករចិញ្ចឹមមាន់ និងភ្ញាស់កូនមាន់ ដើម្បីយកទៅពង្រីកផលិតកម្មចិញ្ចឹមសត្វ លើកកម្ពស់ការផ្គត់ផ្គង់សាច់ និងស៊ុតឲ្យបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារក្នុងស្រុក។

លោករដ្ឋមន្ត្រីបានផ្តល់មតិឲ្យក្រុមការងារសិក្សាលើលទ្ធភាពរបស់សហគមន៍ដើម្បីជួយពង្រឹងសមត្ថភាព ចំណេះជំនាញ បទពិសោធន៍ ការងារដឹកនាំ និងគ្រប់គ្រង រដ្ឋបាល គណនេយ្យ

និងហិរញ្ញវត្ថុ ក្នុងបំណងប្រែក្លាយសហគមន៍កសិកម្ម ឬសហគមន៍ចិញ្ចឹមសត្វឲ្យទៅ ជាសហគ្រា កសិធុរកិច្ចនៅជនបទ ក្នុងឆន្ទ:រក្សាឲ្យបាននូវនិរន្តរភាពផលិតកម្ម និងម្ចាស់ការក្រោយពេលគម្រោងត្រូវបានបញ្ចប់៕

ដកស្រង់ពី៖ រស្មីកម្ពុជា