បណ្តាញសង្គម

ប្រជាពលរដ្ឋ ១៣៨គ្រួសារ មកពីតំបន់៣ផ្សេងគ្នាទទួលបានដីសម្បទានសង្គមកិច្ច

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ រដ្ឋបាលខេត្ត ព្រះសីហនុ ចែកដីសម្បទាន សង្គមកិច្ចចំនួន ១៣៩ក្បាលដី ដែលមានទីតាំងស្ ថិតនៅ អូរអាសេក ក្រុមទី១៩ ភូមិ១ សង្កាត់ទំបន់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជូនប្រជាពលរដ្ឋ ក្រីក្រគ្នានដី ពិតប្រាកដ មកពីតំបន់ស្ពានឆេះ តំបន់ក្បាលឆាយ និងតំបន់ព្រែកត្រែង ដោយមានការ ចូលរួមពី មន្ត្រីអង្គភាព ពាក់ពន្ធ អង្គការ សង្គមស៊ីវិល ប្រជាពលរដ្ឋ និងអាជ្ញាធរ ស្រុកស្ទឹងហាវ ក្រោមអធិបតីភាព ឯកឧត្តម ឈិត សុខុន អភិបាល នៃគណអភិបាល ខេត្តព្រះសីហនុ ។

ឯកឧត្តម ឈិត សុខុន អភិបាលខេត្ត ព្រះសីហនុ មានប្រសាសន៌ សំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលទទួលបាន ដីសម្បទាន សង្គមកិច្ច ពីរាជរដ្ឋាភិបាល កម្ពុជា នាពេលនេះ អាជ្ញាធរខេត្ត បានត្រៀមរៀបចំ ដីសម្បទាន សង្គមកិច្ច ចំនួន២០០ហិកតា សម្រាប់បែងចែក ជូនប្រជាពលរដ្ឋ ដែលខ្វះទីលំនៅ ជាក់ស្តែង ដើម្បីមានដីធ្វើ ផ្ទះស្នាក់នៅអចិន្ត្រៃ និងមានដីអាច ដាំដំណាំរួមផ្សំ បានដោយក្នុង មួយគ្រួសារ ទទួលបានដី សម្បទានសង្គមកិច្ច ក្បាលដី ៥០ម៉ែត្រ និងបណ្តោយ ១០០ម៉ែត្រ និងមានផ្លូវ ២០ម៉ែត្រ ។

ឯកឧត្តម អភិបាលខេត្ត បន្តថា ជំហានទី១ យើងបានធ្វើការ ចាប់ឆ្នោតជ្រើសរើស យកក្បាលដី កាលពីថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៥ រួចមកហើយ ប្រកបដោយ តម្លាភាព ស្មើភាព និងយុត្តិធម៌ បងប្អូនចាប់បាន លេខប៉ុន្មាន គឺនឹងទទួលបាន ក្បាលដីតាម លេខរៀង របស់ខ្លួន ទៅតាមប្លង់មេ របស់គណៈកម្មការ សុរិយោដី បានរៀបចំ ប្លង់មេ រួចជាស្រេច ដោយមិនមាន ការកែប្រែ នោះឡើយ ។

ឯកឧត្តម អភិបាលខេត្ត ក៌បានធ្វើការ អំពាវនាវ ដល់ប្រជាពលរដ្ឋ ស្មគ្រ័ចិត្តទទួល យកដីសម្បទាន សង្គមកិច្ច ពីអាជ្ញាធរខេត្ត នាពេលនេះ នៅពេលដែល បងប្អូនរស់នៅ រយៈពេល៥ឆ្នាំ អាជ្ញាធរខេត្ត នឹងចេញប័ណ្ណ កម្មសិទ្ធិស្របច្បាប់ ជូនបងប្អូន រស់នៅស្របច្បាប់ ហើយបងប្អូន អាចយកដីទាំងនេះ ទៅបញ្ចាំ នៅធនាគារ ឬអាចផ្ទេរ កម្មសិទ្ធិ ឱ្យកូនចៅគ្រប់គ្រង បន្តទៀត ។

ក៏ប៉ុន្តែ បើបងប្អូន មិនបានបំពេញ កាតព្វកិច្ចរស់នៅ លើដីរយៈពេល ៥ឆ្នាំ តាមគោលនយោបាយ ដីសប្បទាន របស់អាជ្ញាធរ ខេត្តនោះទេ អាជ្ញាធរ នឹងមានវិធានការ ធ្វើការដកហូត ដីយកមកវិញ ទុកជាសម្បត្តិរដ្ឋ ដើម្បីសម្រាប់ ទុកចែកជូនប្ រជាពលរដ្ឋ ដែលគ្មានដីរស់នៅ ជាក់ស្តែង ។

ឯកឧត្តម ឈិត សុខុន បន្តថា អាជ្ញាធរ ក៏កំពុងជំរុញ ការសាងសង់ មណ្ឌលសុខភាព ដើម្បីបំរើសេវា សុខភាពជូន ប្រជាពលរដ្ឋ មកដល់ពេលនេះ ការសាងសង់ មណ្ឌលសុខភាព កំពុងដំណើរការ យ៉ាងមមាញឹក បានប្រមាណជា ៤០% និងបន្តសាងសង់ ឪ្យបានលឿន ដែលអាចធ្វើ ទៅបាន ប្រសិនបើ មិនមានភ្លៀងរំខាន ។

ក្រៅពីនោះ អាជ្ញាធរ នឹងបន្តសាងសង់ ហេដ្ឋារចនា សម្ព័ន្ធនានា បន្តទៀត ដូចជា សាលារៀន អគ្គីសនី និងប្រព័ន្ធទឹកស្អាត ដើម្បីបងប្អូន ប្រជាពលរដ្ឋ មានមន្ទីរពេទ្យ សាលារៀន ទឹកភ្លើង ប្រើប្រាស់ដូច ប្រជាពលរដ្ឋ រស់នៅក្នុង ទីប្រជុំជន ក្នុងក្រុង ស្រុក ដទៃទៀត ផងដែរ ។

គួរបញ្ជាក់ថា ក្បាលដីដែល ត្រូវចែកមាន ១៣៩ក្បាលដី ក្នុងនោះប្ រជាពលរដ្ឋចំនួន ១៣៨គ្រួសារ មកពីតំបន់បី ផ្សេងគ្នា គឺប្រជាពលរដ្ឋ ស្ពានឆេះចំនួន ៩៣គ្រួសារ មានទីតាំង ស្ថិតក្នុង សង្កាត់លេខ៤ ក្រុងព្រះសីហនុ ប្រជាពលរដ្ឋ តំបន់ក្បាលឆាយ ចំនួន ៣៤គ្រួសារ ស្ថិតក្នុង សង្កាត់លេខ១ ក្រុងព្រះសីហនុ និងប្រជាពលរដ្ឋ តំបន់ព្រែកត្រែង ១១គ្រួសារ ក្នុងស្រុកស្ទឹងហាវ និងមួយក្បាលដីទៀត សម្រាប់សាងសង់ មណ្ឌលសុខភាព ។