Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា យល់ព្រម​បង្ហាត់កីឡាករ​​ឥណ្ឌូនេស៊ី ពីក្បាច់គុន​ល្បុក្កតោ ហើយឥណ្ឌូនេស៊ី បង្ហាត់កីឡាបញ្ចសីលា ដល់កម្ពុជា

  • បោះពុម្ព

ភ្នំពេញ៖ កម្ពុជា និងឥណ្ឌូនេស៊ី បានព្រមព្រៀងគ្នាទៅវិញទៅមក ក្នុងការបង្ហាញក្បាច់គុន ដែលជាប្រភេទកីឡាប្រកួតស៊ីហ្គេម។

នោះគឺកម្ពុជា បានព្រមព្រៀងបង្ហាត់ក្បាច់គុនល្បុក្កតោដល់កីឡាករឥណ្ឌូនេស៊ី ហើយឥណ្ឌូនេស៊ី ក៏បានព្រមព្រៀងបង្ហាត់កីឡាបញ្ចសីលា ដល់កីឡាករកម្ពុជា។កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា

ដែលត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអានតូ បានជួបពិភាក្សាជាមួយប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជា លោក ប្រាក់ សុខុន អំឡុងពេលរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី

មកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅរាជធានីភ្នំពេញ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នេះ។

នៅក្នុងពេលចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នាល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ បានគោរពសុំការគាំទ្រពីសម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន លើកិច្ចព្រមព្រៀងបង្ហាត់កីឡាទៅវិញទៅមកនេះ។

នៅក្នុងជំនួបពិភាក្សានេះ លោករដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី បានជម្រាបជូនសម្តេចតេជោថា លោកបានជួបជាមួយមេបញ្ជាការកងទ័ពពិសេស ៩១១ និងបានពិភាក្សាលើកិច្ចសហប្រតិបត្តិការ ដែលក្នុងនោះ លោកបានសម្រេចផ្ដល់អាហារូបករណ៍ដល់សិស្សទាហានកម្ពុជា ទៅសិក្សានៅសាលាការពារជាតិឥណ្ឌូនេស៊ី លើវិស័យពេទ្យ វិស័យវិស្វកម្ម និងវិស័យគណិតសាស្ត្រ

និងវិទ្យាសាស្ត្រ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពឥណ្ឌូនេស៊ី និងកម្ពុជា ហើយសម្ដេច បានថ្លែងអំណរគុណចំពោះឯកឧត្តម ប្រាបូវ៉ូ ដែលបានផ្ដល់អាហារូបករណ៍ដល់សិស្សទាហានកម្ពុជា ទៅសិក្សានៅឥណ្ឌូនេស៊ី

និងបង្ហាត់ក្បាច់បញ្ចសីលាដល់កីឡាករកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏បានគាំទ្រចំពោះការបង្ហាត់ក្បាច់ល្បុក្កតោកម្ពុជា ជូនដល់កីឡាករឥណ្ឌូនេស៊ី ផងដែរ។

សម្ដេចតេជោ បានមានប្រសាសន៍ទៀតថា នេះជាវប្បធម៌នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី៕

ដកស្រង់ពី៖ កោះសន្តិភាព