Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន ទូលថ្វាយព្រះមហាក្សត្រ និងព្រះមហាក្សត្រី ពីការផ្លាស់ប្តូរថ្ងៃកំណើត

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្វាយលិខិតពីរដាច់ដោយឡែកពីគ្នា ទូលថ្វាយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ នរោត្តម មុនិនាថ សីហនុ ពាក់ព័ន្ធការផ្លាស់ប្តូរថ្ងៃកំណើតរបស់សម្តេច ពីថ្ងៃទី៤ ខែសីហា ទៅថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។

ក្នុងលិខិតទូលថ្វាយព្រះមហាក្សត្រ និងព្រះមហាក្សត្រី ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានទូលថ្វាយព្រះអង្គទាំងទ្វេពីមូលហេតុនាំឱ្យសម្តេចជ្រើសរើសយកថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១

ធ្វើជាថ្ងៃកំណើតយ៉ាងដូច្នេះថា តបតាមសេចក្តីអំពាវនាវរបស់ព្រះវររាជបិតាជាតិ សម្តេចព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នាអំឡុងឆ្នាំ១៩៧០ សម្តេចបានចូលព្រៃម៉ាគី ដើម្បីតស៊ូប្រឆាំងនឹងក្រុមធ្វើរដ្ឋប្រហារខុសច្បាប់ និងការឈ្លានពានរបស់បរទេស។

ក្នុងសម័យកាលនោះ សម្តេចក៏បានកំណត់យកថ្ងៃចូលតស៊ូនោះ ធ្វើជាថ្ងៃកំណើតតែម្តង គឺថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ហើយបានប្រើប្រាស់នាពេលកន្លងមក។

សម្តេចតេជោ បានទូលថ្វាយទៀតថា ការកែតម្រូវថ្ងៃ-ខែ-ឆ្នាំកំណើតមកថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ២៤៩៦ គឺមានភាពចាំបាច់ និងដើម្បីជៀសវាងនូវការភាន់ច្រឡំពីសំណាក់ឥស្សរជនជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋ ព្រមទាំងមហាជនទូទៅ។

សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ បានសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើតរបស់សម្តេចតេជោ តាមការស្នើសុំរបស់លោកមេធាវី គី តិច។

ក្នុងដីការបស់សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្តូរថ្ងៃខែឆ្នាំកំណើតសម្តេចតេជោ ពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ២៤៩៦៕

ដកស្រង់ពី៖ Fresh News