បណ្តាញសង្គម

លោក ហូរ វ៉ាន់ ស្នើឱ្យ​ អភិ​បាល​រាជ​ធា​នី ពិ​និត្យ​លើ​បណ្ដឹង​ អា​ជីវ​ករ ​ផ្សារ​អូរ​ឫស្សី

ភ្នំពេញ ៖  លោក ហូរ វ៉ាន់ ប្រធានគណៈកម្មការទី១០  (គណៈកម្មការអង្កេត បោសសំអាត និងប្រឆាំអំពើពុករលួយ) នៃរ ដ្ឋសភាជាតិ បានផ្ញើរ លិខិតមួយច្បាប់ តាមរយៈក្រសួងមហាផ្ទៃ ស្នើ សុំកិច្ចអន្តរាគមន៍ ដើម្ បីឱ្យអភិបាលរាជធានីភ្នំពេញ ចុះពិនិត្យស្រាវជ្រាវ លើករណីបណ្ដឹង របស់អាជីវករផ្សារអូរឫស្សី ដែល បានប្ដឹងប្រធានគណៈកម្មការផ្សារ អាណត្តិចាស់ និងថ្មីថា បានពុះចែកវេរ៉ង់ដាជាន់ទី១ ផ្នែកខាងកើតយកលក់។

 

ក្នុងលិខិតមួយច្បាប់ ដែលបានចុះថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ ២០១៥របស់លោក ហូរ វ៉ាន់ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០១៥ ឱ្យដឹងថា “គណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយបានទទួល និងពិនិត្យលើបណ្ដឹង របស់តំណាង ក្រុមអាជីវករលក់ដូរក្នុងផ្សារអូរឫស្សី ជាន់ទី១ ប្ដឹងប្រធានគណៈកម្មការផ្សារអាណត្តិចាស់ និងថ្មីពុះចែកវេរ៉ង់ដា ជាន់ទី១ ផ្នែកខាងកើត យកលក់ និងអនុញ្ញាតឲ្យមានការលក់ដូរអាណាធិបតេយ្យ គ្មានសណ្ដាប់ធ្នាប់ ដោយមិនគិតគួរពីសុខភាពអាជីវករក្នុងផ្សារ”។
ជាការឆ្លើយតបមកវិញ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទថា ខាងសាលាក្រុងនៅមិនទាន់ បានទទួលបណ្ដឹងនៅឡើយទេ បើខាងសាលាលក្រុងបានទទួល នឹងចាត់វិធានការចុះត្រួតពិនិត្យ ជូនដោយផ្ទាល់។

លោក បានបញ្ជាក់ថា “ អត់! (ខ្ញុំ) អត់ទាន់បានទទួល(លិខិត)ទេ និយាយឲ្យត្រូវ យើងខ្ញុំរង់ចាំ ឲ្យតែបានយកមក យើងខ្ញុំ នឹងស្រាវជ្រាវឯកសារជូន”។

លោកបានបន្ថែមថា សព្វដងនៅពេលដែលមានបញ្ហាអ្វីមួយអាជីវករក្នុងផ្សារ ពួកអាជីវករតែងតែប្ដឹងមកសាលារាជធានីដោយផ្ទាល់ ខាងសាលារាជធានី បានដោះស្រាយជូនជានិច្ច ទើបតែលើកនេះទេដែលពួកអាជីវករប្ដឹងទៅគណៈកម្មាការនៃរដ្ឋសភា៕

ដកស្រង់ពី ៖ ដើមអម្ពិល