Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពីការរកឃើញអ្នកកើតកូវីដ១៩ជាថ្មីឡើងវិញ

  • បោះពុម្ព

(ភ្នំពេញ)នៅយប់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២២នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញសារបន្ទាន់អំពីការរកឃើញអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសកម្ពុជាឡើងវិញនៅថ្ងៃនេះ(ថ្ងៃ ២៧ ខែ មិថុនា)បន្ទាប់ពីអាក់ខាននូវការឆ្លងនិងការស្លាប់ដោយជំងឺនេះរយៈពេល៥១ ថ្ងៃកន្លងមក។

តាមរយៈសារសំឡេងពិសេសនេះសម្តេច តេជោ ហ៊ុន សែន បានអះអាងថាវត្តមានមេរោគកូវីដ១៩ នៅកម្ពុជាជាថ្មីនេះគឺក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងក្នុងសហ គមន៍តាមរយៈការធ្វើតេស្ត PCR មួយចំនួនព្រមទាំងរកឃើញអ្នកដែលបានធ្វើតេស្ត PCR សម្រាប់ធ្វើទម្រង់បែបបទចេញទៅក្រៅប្រទេសមួយចំនួននិងមួយចំនួនទៀតគឺអ្នកដែលបានវិលត្រឡប់ពីក្រៅប្រទេសមកក្នុងប្រទេសវិញ។

ទន្ទឹមនឹងនោះសម្តេចក៏បា នទទួលនូវដំណឹងមួយចំនួនថានៅទីកន្លែងមួយចំនួនអង្គការធ្វើតេស្តរហ័សក៏ឃើញមាននៅកូវីដ19។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងថា ៖

«ដូច្នេះអាចសន្មត់បានថាជំងឺកូវីដ១៩ វា ចាប់ផ្តើមឡើងវិញទោះបីជាក្នុងចំនួនតិចហើយអាការៈមិនទាន់ធ្ងន់ធ្ងរក៏ដោយដូច្នេះខ្ញុំព្រះករុណាខ្ញុំសូមអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នទៅលើការការពារសុខភាពផ្ទាល់ខ្លួននៅគ្រប់ទីកន្លែងទាំងអស់ត្រូវ តែមានវិធានការម៉ត់ចត់ដើម្បីបញ្ចៀសនូវការរីករាលដាលចូលទៅក្នុងសហគមន៍ទៅក្រុមគ្រួសារក៏ដូចជាស្ថាប័ននានាផងដែរ » ។

សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យ មានការយកចិត្តទុកដាក់ឲ្យបានដិតដល់ទៅលើការពិនិត្យតាមដាននៃការវិវត្តលើបញ្ហានេះ មន្ទីរសុខាភិបាលក្រសួងសុខាភិបាល និង អាជ្ញាធរពាក់ព័ន្ធដើម្បីបញ្ជៀសករណីការរីករាលដាលធ្ងន់ធ្ងរអាចកើតមានជាយថា ហេតុ ។

សម្តេចក៏បានអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើងសូមបន្តនូវវិធានការសុខាភិបា លដែលបានដាក់ចេញនោះ។ពាក់ព័ន្ធនឹងវិធានការ៣កុំនិង៣ការពារត្រូវតែអនុវត្តហើយទោះបីជាបានតិចឬបានច្រើនត្រូវខិតខំអនុវត្តដើម្បីបញ្ជៀសនូវការរីករាល ដាលនេះពីជំងឺឆ្លងនេះ។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថានេះជាសារបន្ទាន់បន្ទាប់ពីបានរកឃើញនូវករណីវិជ្ជមាននៅតាមទីកន្លែងមួយចំនួន។

សម្តេចតេជោបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញត្រូវប្រញាប់ប្រញាលទៅទទួលវ៉ាក់សាំងដែលរៀបចំដោយក្រសួងសុខាភិបា ល។សម្តេចបានបញ្ជាក់ថាបើមិនមានការប្រញាប់ប្រញាលទេនោះប្រទេសកម្ពុជាអាចនឹងធ្លាក់ទៅក្នុងស្ថានភាពដ៏អាក្រក់ជាមិនខាន៕

ដកស្រង់ពី៖ រស្មីកម្ពុជា