Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រី ៦ រូបនេះ បញ្ចប់ថ្នាក់អនុបណ្ឌិត គួបផ្សំុនឹងបទពិសោធដ៏ជោកជាំ បានក្លាយជាមន្រ្តីដ៏សំខាន់ៗរបស់ជាតិ

  • បោះពុម្ព

មុនក្លាយជារដ្ឋមន្ត្រី ឬថ្នាក់ដឹកនាំក្នុងក្រសួងស្ថាប័នមួយៗប្រាកដណាស់ថា រដ្ឋមន្ត្រីទាំងនោះ សុទ្ធតែមានសមត្ថភាពមិនធម្មតា និងធ្លាប់ឆ្លងកាត់បទពិសោធសិក្សាមិនតិចឆ្នាំនោះទេ។ នៅថ្ងៃនេះ «កម្ពុជាថ្មី» សូមលើកយករដ្ឋមន្ត្រីចំនួន ៦រូប ដែលទទួលបានសញ្ញាបត្រថ្នាក់ត្រឹមតែអនុបណ្ឌិត និងសញ្ញាបត្រកិត្តិយស តែបានក្លាយជាមន្រ្តីសំខាន់របស់ជាតិ

៖១. លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ លោក គឺជាបុគ្គលឆ្នើមមួយរូបមានកេរិ៍ឈ្មោះល្បីល្បាញជំនាញដោះស្រាយបញ្ហាដីធ្លីនៅកម្ពុជា។

ក្នុងបទពិសោធសិក្សា លោកជា សុផារ៉ា បានឆ្លងកាត់វគ្គសិក្សានយោបាយជាច្រើននៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ លោកបានបញ្ចប់វគ្គសិក្សានយោបាយ ជំនាន់ទី១ នៅសាលានយោបាយរដ្ឋធានី វគ្គសិក្សានយោបាយបច្ចេកទេស នៅសាលារដ្ឋបាលនីតិវិធី វគ្គសិក្សាទ្រឹស្តីនយោបាយ ជំនាន់ទី៤ នៅសាលាង្វៀនតួក។

២. លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ សម្រាប់ការសិក្សារបស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះ គឺបញ្ចប់ការសិក្សា

និងទទួលបានសញ្ញាបត្រជាច្រើនពីសាកលវិទ្យាល័យល្បីៗនៅសហរដ្ឋអាមេរិក ដូចជា បរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសកលវិទ្យាល័យអាមេរិក កម្មវិធីគ្រប់គ្រងជាន់ខ្ពស់ពីសាកលវិទ្យាល័យ Wharton រដ្ឋ Pennsylvania នៅឆ្នាំ១៩៩៧ និងសញ្ញាបត្រអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈនៃសកលវិទ្យាយ Harvard នៅឆ្នាំ១៩៩៩ ។

៣. លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ លោករដ្ឋមន្ត្រី ចម ប្រសិទ្ធ មានកម្រិតវប្បធម៌ថ្នាក់បរិញ្ញាបត្រផ្នែកពាណិជ្ជកម្ម និងបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច។

ជាមួយការខិតខំបំពេញការងារលោកក៏ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកសមាហរណកម្មពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃសកលវិទ្យាកម្ពុជា សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនយោបាយសេដ្ឋកិច្ចនៃសកលវិទ្យាល័យចម្រើនពហុបច្ចេកវិទ្យា និងសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៃសកលវិទ្យាល័យ Shinhan។

៤. លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។ លោក គឺជានិស្សិតអាហារូបករណ៍សិក្សាផ្នែកច្បាប់នៅប្រទេសបារាំងនៅឆ្នាំ១៩៩៩។ លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រ និងសញ្ញាបត្រអនុបណ្ឌិតផ្នែកច្បាប់នៃសាកលវិទ្យាល័យលីយ៉ុង២ ប្រទេសបារាំង។

នៅឆ្នាំ២០០២ លោកទទួលបានសញ្ញាបត្រមួយទៀត គឺអនុបណ្ឌិតផ្នែកច្បាប់ព្រហ្មទណ្ឌ និងវិទ្យាសាស្រ្តនៃបទឧក្រិដ្ឋ នៅសាកលវិទ្យាល័យលីយ៉ុង៣ ប្រទេសបារាំង។៥. លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

លោក ព្រុំ សុខា ជាអ្នកខេត្តព្រៃវែង ដែលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជំនួសលោក ពេជ្រ ប៊ុនធិន នៅក្នុងឆ្នាំ២០២០។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងសាធារណៈនៃសាកលវិទ្យាល័យជាតិសិង្ហបុរី។

៦. លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ រដ្ឋមន្ត្រីចាស់វស្សារូបនេះ ជាអតីតនិស្សិតមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងឆ្នាំ១៩៧០-១៩៧៥ និងជាសិស្សមន្ត្រីជាន់ខ្ពស់ខាងការទូតនៃសាលាជាតិរដ្ឋបាល ជំនាន់ទី២ ក្នុងឆ្នាំ១៩៧២-១៩៧៥។

កាលពីខែមីនា ឆ្នាំ ២០២២ លោកក៏ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសគរុកោសល្យសារព័ត៌មាន មនុស្សសាស្ត្រ និងសង្គមសាស្ត្រនៃសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ថាក់យ៉ាក់បុរី ប្រទេសថៃ ។

ដោយឡែក ចំពោះរដ្ឋមន្ត្រីប្រមាណ ១៣ រូបផ្សេងទៀត មិនទាន់មានឯកសារបញ្ជាក់នៅឡើយទេ ថាតើលោកបានបញ្ចប់ការសិក្សាដល់កម្រិតណានោះ៕

ដកស្រង់ពី់៖ កម្ពុជាថ្មី