Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​សាលា​ហ្វឹកហ្វឺន​ពលទាហាន​របស់​យោធភូមិភាគ​ពិសេស បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ បន្ត​ឆមាស​ទី 2 ឆ្នាំ ២០២២

  • បោះពុម្ព

កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី៣០ មិថុនា ២០២២ នៅសាលាពលទាហានយោធភូមិភាគពិសេសស្ថិតក្នុងភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងបានប្រារព្វពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ឆមាសទី១ នឹងបើកវគ្គបំប៉នជំនាញ ឆមាសទី២ ប្រចាំឆ្នាំ២០២២។

ពិធីនេះធ្វើឡើង ក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក ពូសាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស តំណាងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ

និងជាមេបញ្ជាការកងទ័ពជើងគោក ព្រមទាំងមានការចូលរួម ពីមេបញ្ជាការរង នាយសេនាធិការយោធភូមិភាគពិសេសលោកឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈ នាយកសាលាពលទាហាន មេបញ្ជាការ មេបញ្ជាការរងប្រតិបត្តិការសឹករងខេត្ត អង្គភាពចំណុះយោធភូមិភាគពិសេស រួមនិងសិក្ខាកាម ចំនួន ១៦៨ នាក់ ។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ឯម ច័ន្ទសាខា នាយសេនាធិការរង យោធភូមិភាគពិសេស បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលហ្វឹកហ្វឺនប្រចាំឆមាសទី១ និងបើកវគ្គបំប៉នជំនាញ ប្រចាំឆមាសទី២ ដែលក្នុងនោះ

លោកបានគូសបញ្ជាក់ពីការហ្វឹកហ្វឺនជំនាញវិស្វកម្ម និងនិងហ្វឹកហ្វឺនបំប៉នជំនាញបើកបរដៃចង្កូតរថយន្តធំ នឹងប្រកាសបើកវគ្គបំប៉នជំនាញការងារយោធាតំបន់ បំប៉នជំនាញស្រាវជ្រាវ ផ្ដល់ព័ត៌មាន និងបំប៉នជំនាញកាំភ្លើងធំ ឆ្នាំ២០២២ នៅសាលាពលទាហានយោធភូមិភាគពិសេស ។

ក្រោយពីស្តាប់របាយការណ៍រួចមក លោកឧត្តមសេនីយ៍ ឯក ពូសាប៊ុតឌី បានមានប្រសាសន៍ថា: ក្រោមការយកចិត្តទុកដាក់លើវិស័យការពារប្រទេសជាតិថ្នាក់ដឹកនាំក្រសួងការពារជាតិ បានដាក់ចេញនូវកម្មវិធីជាច្រើន ដើម្បីពង្រឹងសមត្ថភាពកងកម្លាំងយោធា តាមរយ:ការហ្វឹកហ្វឺន បណ្ដុះបណ្ដាល បច្ចេកទេសជំនាញ លើមុខវិជ្ជាវិស្វកម្ម បំប៉នជំនាញការងារយោធា ស្រាវជ្រាវផ្ដល់ព័ត៌មាន

និងបំប៉នជំនាញកាំភ្លើងធំ ដោយធ្វើយ៉ាងណា ឱ្យមានគុណភាពខ្ពស់ លើវិស័យយោធា ។លោកឧត្តមសេនីយ៍ឯក មេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការយោធភូមិភាគពិសេស បានផ្តាំផ្ញើដល់សិក្ខាមលើការហ្វឹកហ្វឺន និងនាយកសាលា ត្រូវយកចិត្តទុកដាក់ លើការងារគ្រប់គ្រងសិក្ខាកាម ឲ្យបានល្អ និងមានឯកសារច្បាស់លាស់ និងសម្ភារៈដល់ការងារហ្វឹកហ្វឺន

និងកន្លែងស្នាក់នៅ ឲ្យបានសមរម្យ សម្រាប់សិក្ខាកាម ពិសេសការថែទាំសុខភាព កុំឱ្យមានការឆ្លងជំងឺកូវិដ១៩ ហើយការងារហ្វឹលហ្វឺននេះ មានសារសំខាន់ណាស់ សម្រាប់វិស័យកងយោធពលខេមរភូមិន្ទ ។

នៅបញ្ចប់ពិធី លោកឧត្តមសេនីយ៍ឯក ពូសាប៊ុតឌី បានប្រគល់បណ្ណសរសើរ និងលិខិតសរសើរ ដល់សិក្ខាកាមបញ្ចប់វគ្គហ្វឹកហ្វឺនជំនាញវិស្វកម្ម និងវគ្គបំប៉នជំនាញបើកបរដៃចង្កូតរថយន្តធំ ហើយលោក

ក៏បានប្រកាសបើកវគ្គបន្តបំប៉នជំនាញស្រាវជ្រាវ ផ្ដល់ព័ត៌មាន និងបំប៉នជំនាញកាំភ្លើងធំ ឆ្នាំ២០២២ ចាប់ពីពេលនេះតទៅនិងបានប្រគល់ថវិកាមួយចំនួន សម្រាប់ការផ្គត់ផ្គង់ដល់សាលាពលទាហានយោធភូមិភាកពិសេសផងដែរ៕

ដកស្រង់់ពី៖ រស្មីកម្ពុជា