Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រឿងនារីលេងតិកតុក ! សម្តេចតេជោ ស្នើឱ្យបញ្ឈប់ការលេង «បែបចំអេះចំអាស»

  • បោះពុម្ព

រាជធានីភ្នំពេញ៖ ដោយមើលឃើញការប្រើប្រាស់បណ្តាញសង្គមតិកតុកខ្មែរ (TikTok) មិនត្រឹមត្រូវដោយការប្រើប្រាស់ពាក្យចំអាសច្រើនហួសហេតុពេក ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជាបានសម្តែងការហួសចិត្ត និងស្នើដល់ម្ចាស់គណនីជាស្ត្រីបញ្ឈប់ការប្រើប្រាស់ពាក្យអាសក្រាមខ្លាំង។

សម្តេចតេជោ បានថ្លែងថា កន្លងមកមានការលេងសើចលើបណ្តាញសង្គមតិកតុក បង្អាប់បុរសឈ្មោះ «រិទ្ធ» ថាខូច តែក៏មនស្ត្រីខ្លះលេងបណ្តាញសង្គមនេះហួសហេតុខ្លាំងពេក ទាំងការប្រើប្រាស់ពាក្យជេរបញ្ជោរនិងប្រើប្រាស់ពាក្យពេជន៍ខ្លះអាសក្រាមខ្លាំងពេក។

«ប៉ុន្តែខ្ញុំសង្កេតឃើញថា ក្មួយៗស្ត្រីខ្មែរមួយចំនួន ដូចជាអាសអាភាសពេកទេដឹង? ខ្លះចេញមកចំអេះចំអាស់តែម្តង»។ នេះជាការថ្លែងរបស់សម្តេចតេជោ នៅក្នុងកម្មវិធី អញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់គណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬ អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ដែលពីធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ ។

សម្តេចបន្តថា អ្នកខ្លះចេញមកប្រើប្រាស់ពាក្យថា «គ្មានអីស្រួលជាង …» រួចសម្តេចក៏បន្តថា សម្តេចសុំ និយាយប៉ុណ្ណឹងមិនបាច់ពោលដល់ ឃ្លាខាងចុងបន្តទេ គឺគេដឹងហើយថាវាយ៉ាងម៉េចនោះ។

សម្តេចបន្តថា «អង្វរកចំពោះនាងៗក្មួយៗ ដូចខ្លះ និយាយត្រង់ៗទៅចំចំណុចហ្នឹងតែម្តង» ដូច្នេះសម្តេចអង្វរកនិងសុំបញ្ឈប់ការប្រើប្រាស់ពាក្យចំអេះចំអាសចំៗពេក។

តែយ៉ាងណាមិញ សម្តេចបញ្ជាក់ថា «យើងគ្មានផែនការបិទតិកតុកទេ លេងចុះ តែវាមិនមែនជាមធ្យោបាយសម្រាប់យកមកនិយាយចំអាសចំអូងទេ»៕

ដកស្រង់ពី៖ កោះសន្តិភាព