Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ទទួលបាន​ថវិកា​ជាង ១ ១០០ លាន​រៀល ពី​យុទ្ធនាការ “១​ម៉ឺន​រៀល ១​ម៉ឺន​នាក់​”

  • បោះពុម្ព

ភ្នំពេញ: យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់ ”សម្រាប់គន្ធបុប្ផា បានបិទបញ្ចប់ជាមួយការទទួលបានលទ្ធផលគួរជាទីមោទនៈ និងទទួលបានថវិកាបរិច្ចាគចំនួន ១ ១៦២ ០៨២ ៥១៧ រៀល។

យុទ្ធនាការ“១ម៉ឺនរៀល១ម៉ឺននាក់”សម្រាប់គន្ធបុប្ផាគឺជាយុទ្ធនាការប្រចាំឆ្នាំថ្មីបន្ថែមមួយទៀតក្នុងចំណោមយុទ្ធនាការផ្សេងៗដទៃទៀតរបស់មូលនិធិគន្ធបុប្ផាកម្ពុជាដែលបានរៀបចំឡើងដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា

និងជាការបំផុសស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីរួមគ្នាក្នុងការបន្តកិច្ចដំណើរការរបស់មូលនិធិគន្ធបុប្ផាទាំង៥ ទីតាំង ដែលកំពុងព្យាបាលកុមាររាប់ម៉ឺននាក់ក្នុង១ឆ្នាំៗដោយឥតគិតថ្លៃ ដោយចំណាយថវិកាចំនួនប្រមាណ ៤០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមលើកទឹកចិត្តដល់សប្បុរសជន សាធារណជន គ្រប់ក្រសួង-ស្ថានប័ន ក្រុមហ៊ុនឯកជន និងសារព័ត៌មាននានា មេត្តាបន្តចូលរួមសកម្មភាពមនុស្សធម៌ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា

ដើម្បីនាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណសប្បុរសជនទាំងអស់ដែលតែងតែបន្តបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជា

និងជាពិសេសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួង-ស្ថាប័ន សារព័ត៌មាន និងក្រុមហ៊ុននានា ដែលបានសហការផ្សព្វផ្សាយអំពីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់ ” នាពេលកន្លងមកនេះ៕

ដកស្រង់ពី៖ រស្មីកម្ពុជា