Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោកជំទាវ ម៉ែន សំអន ផ្តាំផ្ញើពលរដ្ឋបន្តអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ខណៈកូវីដ-១៩ឆ្លងចូលសហគមន៍ជាបណ្តើរៗវិញ

  • បោះពុម្ព

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានរំលឹក និងផ្តាំផ្ញើប្រជាពលរដ្ឋទាំងអស់ កុំភ្លេចជំងឺកូវីដ-១៩ឲ្យសោះ ហើយត្រូវតែបន្តអនុវត្តន៍ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ខណៈកូវីដ-១៩ បាននិងកំពុងតែឆ្លងចូលសហគមន៍ជាបណ្តើរៗវិញ។

លោកជំទាវ ម៉ែន សំអន ផ្តាំផ្ញើបែបនេះ ខណៈពេលនាំយកទៀនព្រះវស្សា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសនៅចំនួន ៣វត្ត គឺវត្តសិរីសុន្ធរវង្ស ស្ថិតនៅក្រចេះក្រុង វត្តមញ្ចសិលាថ្មគ្រែ និងវត្តភ្នំសំបុក ស្ថិតនៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២២។

លោកជំទាវ ម៉ែន សំអន បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចខេត្តក្រចេះកុំភ្លេចជំងឺដ៏កាចសាហាវកូវីដ -១៩ នោះឲ្យសោះ ខណៈពេលជំងឺបាននិងកំពុងតែ ឆ្លងចូលសហគមន៍ជាបណ្តើរៗវិញហើយ។

ដូច្នេះប្រជាពលរដ្ឋ ត្រូវបន្តអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួន។សូមបញ្ជាក់ថា តាមទំនៀមជាប្រពៃណី នៃព្រះពុទ្ធសាសនាព្រះសង្ឃ គ្រប់ព្រះអង្គទាំងឡាយ គ្រប់វត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោចខែអាសាធតទៅ។

ពាក្យថា “វស្សា” មកពីពាក្យបាលីថា “វស្ស” ប្រែថា “ភ្លៀង” ឬ “រដូវភ្លៀង” ដែលមានកំណត់ ៤ខែ (រាប់ពីថ្ងៃ១រោចខែអាសាធដល់ ១៥កើតខែកត្តិក)។

ព្រះបរមសាស្រ្តាយើងទ្រង់បានបញ្ញត្តិឲ្យមានកិច្ចចូលព្រះវស្សានេះ។ ប៉ុន្តែសព្វថ្ងៃនៅប្រទេសកម្ពុជា ការចូលព្រះវស្សាមានកំណត់ត្រឹមតែ ៣ខែទេ (រាប់ពីថ្ងៃ ១រោច ខែអាសាធដល់ ១៥កើតខែអស្សុជ)។

ពិធីបុណ្យនេះដែរ ក៏មានជួបជុំពុទ្ធបរិស័ទនមស្សការព្រះរតនត្រ័យ និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិស មហា កុសលផលបុណ្យ ជូន ដល់ញ្ញាតិការទាំង ៧សណ្តាន និងបុព្វការីជនដែលបានចែកឋានទៅកានបរមលោកខាងមុខ មកទទួលយកផល្លាអានិសង្ឃ ដែលកើតចេញ អំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

ទេយ្យទានដែលបានវេរ និងប្រគេនដល់ព្រះសង្ឃដល់វត្តទាំង ៣ ក្នុងថ្ងៃនេះ រួមមាន៖ ទៀនព្រះវស្សា ១គូ កន្ត្រកផ្លែឈើ ១កន្ត្រក អង្ករផ្កាម្លិះ ២បាវ ប្រេងឆា ១កេស ទឹកត្រី ១កេស ទឹកស៊ីអ៊ីវ ១កស ត្រីខ ១កេស អំបិល ១ឈុត ប៊ីចេង ម្ស៉ៅសុប ស្ករស

ម្រេច ខ្ទឹមសរ ការហ្វេ សាប៊ូ ទៀន ធូប តែ ១ឈុត មី ១កេសធំ សាច់ក្រក ៥គីឡូក្រាម សៀង ៥គីឡូក្រាម ប្រហុក ៥គីឡូក្រាម សាច់ប៉ូវ ៥គីឡូក្រាម ផ្អក ៥គីឡូក្រាម ម៉ាស ១កេស ចង្ហាន់ ១ឈុត ត្រីងៀង ៥គីឡូក្រាម ទឹកដោះគោ ១០កេស ទឹកក្រូច ១២កេស ទឹកផ្លែឈើ ១០កេស ទឹកសុទ្ធ ១០កេស។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវ ម៉ែន សំអន និងប្រតិភូអមដំណើរ ក៏បានអញ្ជើញថ្វាយគ្រឿងស្ការៈដល់ព្រះនាងក្រពុំឈូក

និងទីសក្ការៈបារមីលោកជំទាវកន្ទោងខៀវ ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា សូមមានភាពសម្បូរណ៍សប្បាយគ្រប់ៗ

ក្រុមគ្រួសារ ជាពិសេសសូមឲ្យប្រទេសជាតិជៀសផុតពីជំងឺកាចសាហាវផ្សេងៗ និងមានការរីកចម្រើនលើគ្រប់វិស័យ។

ដោយឡែកកាលពីព្រឹកថ្ងៃដដែល លោកជំទាវ ក៏បានចាត់តំណាងនាំយកទេយ្យវត្ថុ និងចង្ហាន់មកវេរប្រគេនដល់ព្រះសង្ឃចំនួន ៣វត្ត នេះផងដែរ៕

ដកស្រង់ពី៖ កម្ពុជាថ្មី