Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្នុង​ឆមាស​ទី​១ នេះ រដ្ឋបាល​រាជធានី បាន​ថែទាំ​ផ្លូវថ្នល់ លូ ប្រឡាយ យ៉ាងសកម្ម ធ្វើឱ្យ​រាជធានី ជាទី​ក្រុង​ស្អាត មាន​សោភ័ណភាព​

  • បោះពុម្ព

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឆមាសទី១ ឆ្នាំ២០២២ នេះ បានធ្វើសកម្មភាព យ៉ាងសកម្ម លើការងារថែទាំផ្លូវថ្នល់ជាប្រចាំ មានទាំងការងារលុបសំបុកមាន់ លុបស្នាមប្រេះ ស្តារលូ ប្រឡាយ ជាមួយនឹងការលាបបង្គោលគីឡូម៉ែត្រផងដែរ ហើយការងារនេះ ពិតជាទទួលបាន នូវការកោតសរសើរ ពីក្រុមប្រឹក្សារាជធានី ភ្នំពេញ ។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ក្រោមអធិបតី ភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងមាន ការចូលរួមពីលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២ នេះ ។

បើតាមរបាយការណ៍ដែលរដ្ឋបាលរាជធានីភ្នំពេញ បង្ហាញជូនក្រុមប្រឹក្សារាជធានី ភ្នំពេញ នាកិច្ចប្រជុំនេះ បានឱ្យដឹងថាៈ ក្នុងឆមាសទី១ ឆ្នាំ២០២២ នេះ រដ្ឋបាល រាជធានីភ្នំពេញ បានធ្វើសកម្មភាពយ៉ាងសកម្ម លើការងារថែទាំផ្លូវថ្នល់ ជាប្រចាំ

ក្នុងនោះ បានលុបសំបុកមាន់ AC ចំនួន ៥.៨៦៣ ម៉ែត្រការ៉េ (នៅលើផ្លូវជាតិលេខ១ .៤ .៥ .៦ .២១b) លុបស្នាមប្រេះ ចំនួន ២.៣៦២ ម៉ែត្រការ៉េ (ផ្លូវជាតិលេខ១.៥ .៦ .១១០ .២១b) លុបសំបុកមាន់ DBST ចំនួន១១៣៥ម៉ែត្រការ៉េ

(ផ្លូវជាតិលេខ១ .៤ .៦) លុបកៅស៊ូបាចកំទេចថ្ម មួយជាន់ ចំនួន ១.០៤១ ម៉ែត្រការ៉េ លាយល្បាយដីថ្ម ចំនួន ៧១៣ ម៉ែត្រការ៉េ (ផ្លូវជាតិលេខ១ .៤ .៥ .១១០) សម្អាតលូ បណ្តោយផ្លូវប្រវែង ២.០២០ ម៉ែត្រ (ផ្លូវជាតិលេខ១ .៤ .៥ .៦ .២១b)

សម្អាតនិងលាបបង្គោលគីឡូម៉ែត្រ ចំនួន ១៣ បង្គោល (ផ្លូវជាតិលេខ១ .៤.៦) សម្អាត រុក្ខជាតិបណ្ដោយផ្លូវ ប្រវែង៩.៣៥០ម៉ែត្រ (ផ្លូវជាតិលេខ១ .៥ .៦ .២១៦.១១០) សម្អាតផ្លូវ ប្រវែង ១២៣ គីឡូម៉ែត្រ (ផ្លូវជាតិលេខ៤ .៥ .២១b)

ស្តារប្រឡាយប្រវែង ៨.៤០០ម៉ែត្រ (ផ្លូវជាតិលេខ៤) សម្អាតលូទទឹងផ្លូវ ចំនួន ១ កន្លែង(ផ្លូវជាតិលេខ៤) សម្អាតបង្គោល គីឡូម៉ែត្រចំនួន ៦បង្គោល(ផ្លូវជាតិលេខ៦) ស្តារលូបណ្ដោយផ្លូវប្រវែង ៤០០ ម៉ែត្រ (ផ្លូវជាតិលេខ៥) ស្តារលូទទឹងផ្លូវ ចំនួន ១ កន្លែង(ផ្លូវជាតិលេខ១១០) សម្អាតស្ពានប្រវែង ១៦ម៉ែត្រ (ផ្លូវជាតិលេខ១១០)។

ចំពោះការងារខាងលើនេះ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍ សម្តែងនូវ ការកោតសរសើរ ចំពោះមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី ភ្នំពេញ ដែលបានអនុវត្ត គ្រប់ជំនាញ ធ្វើឱ្យរាជធានីភ្នំពេញ រក្សាបាននូវសោភ័ណ ភាព ជាទីក្រុងស្អាត មានសោភ័ណភាព។

លោក ម៉ប់ សារិន បានលើកឡើងទៀតថាៈ ក្នុងរយៈពេល ៦ខែនេះ ពោលគឺ ក្រោយពេល ស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល ចលនាសង្គមនៅមូលដ្ឋាន មានសកម្មភាពឡើងវិញ គ្រោះថ្នាក់ចរាចរណ៍ ក៏មានការកើនឡើង ៧៨ លើក តែទោះជាយ៉ាងនេះ ក៏សមត្ថកិច្ចរបស់ យើង នៅតែគ្រប់គ្រងបានល្អ។

លោកបានបន្តថាៈ ថ្នាក់ដឹកនាំរាជធានី-ខណ្ឌ-សង្កាត់ ដោយរយៈពេល ៦ខែ កន្លងមកនេះ ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហា សនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

យើងបានឆ្លងកាត់វិញ្ញាសា លំបាកស្មុគស្មាញ ជាច្រើន តែយើងខិតខំពុះពារ បានជាបន្តបន្ទាប់ ហើយទទួលបានលទ្ធផល គួរជាទីមោទនៈ ទាំងក្នុងវិស័យរក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់ នៅគ្រប់ព្រឹត្តិការណ៍ជាតិ អន្តរជាតិ

ការកសាងសមិទ្ធផល ក៏ដូចជា ការផ្តល់សេវាកម្ម ពិសេសមុន និងក្រោយ ការប្រកាសបើក ដំណើរ ការសេដ្ឋកិច្ចសង្គមឡើងវិញ ដែលរួមចំណែកដល់ កំណើនសេដ្ឋកិច្ចជាតិ៕

ដកស្រង់ពី៖ រស្មីកម្ពុជា