Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្ត្រីសង្គមកិច្ច ជំរុញឲ្យក្រុមការងារជំនាញពាក់ព័ន្ធ បន្តផ្តល់ភាពងាយស្រួលបន្ថែមទៀត សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់

  • បោះពុម្ព

លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជំរុញឲ្យក្រុមការងារជំនាញពាក់ព័ន្ធ បន្តផ្តល់ភាពងាយស្រួលបន្ថែមទៀត សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ។

ជាមួយគ្នានេះដែរ ក៏ត្រូវបន្តគាំទ្រការទទួលចាក់វ៉ាក់សាំងកូរីដ-១៩ បំម្លែងខ្លួនថ្មីដល់ជនងាយរងគ្រោះបានគ្រប់ៗគ្នានៅទូទាំងខេត្តបាត់ដំបងផងដែរ។

លោក ឈួរ សុបញ្ញា បានជំរុញបែបនេះ ខណៈអញ្ជើញជាអធិបតីភាព ក្នុងការបើកកិច្ចប្រជុំបូកសរុបការងារឆមាសលើកទី ១ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ

និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កម្មវិធីកំណត់អត្តសញ្ញាណជនមានពិការភាព ការចាក់វ៉ាក់សាំងកូវីដ-១៩ និងលើកទិសដៅអនុវត្តបន្តឆមាសទី២ នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២២នេះ

ដែលសមាសភាពចូលរួមមានលោកស្រី ញឹកសាគុណ ប្រធាន គ.ក.ស.ក, លោក ឆាយ ម៉ាទីណាល់ អភិបាលរង នៃគណៈអភិបាលខេត្ត, លោកប្រធានមន្ទីរស.អ.យ,

លោកប្រធានមន្ទីរសុខាភិបាល, លោកប្រធានផែនការរួមមាន ១៤ក្រុងស្រុក ២៨ឃុំ-សង្កាត់ ១៤មណ្ឌលសុខភាព សរុបសមាជិកចូលរួមទាំងអស់ ៩១នាក់ នៅសាលប្រជុំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបង។

លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមូលនិធិជាតិជំនួយសង្គម បានថ្លែងថា កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី ១ និងទិសដៅបន្តឆមាសទី ២ ឆ្នាំ ២០២២

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំនេះ គឺជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូរីដ-១៩

និងការកំណត់សញ្ញាណកម្មពិការភាព និងគម្រោងគាំទ្រកម្មវិធីចាក់វ៉ាក់សាំងកូរី-១៩ ដល់ជនងាយរងគ្រោះ និងជនមានពិការភាពនៅខេត្តបាត់ដំបងឲ្យបានគ្រប់ៗគ្នា តាមការណែរនាំរបស់ក្រសួងសុខាភិបាល៕

ដកស្រង់ពី៖ កម្ពុជាថ្មី