Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជារាយការណ៍ពីវឌ្ឍនភាព និងសមិទ្ធផលថ្មីៗក្នុងវិស័យសិទ្ធិមនុស្ស ជូនវេទិកាអង្គការសហប្រជាជាតិ

  • បោះពុម្ព

ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានបញ្ចប់សម័យប្រជុំលើកទី ៥០ កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ បន្ទាប់ពីបានរៀបចំកិច្ចសន្ទនាអន្តរសកម្ម

ជាមួយអ្នករាយការណ៍ពិសេសសរុបចំនួន ២៣ និងវេទិកាពិភាក្សាចំនួន ៨ ព្រមទាំងបានអនុម័តសេចក្តីសម្រេចចិត្តសរុបចំនួន ២៣ ពាក់ព័ន្ធនឹងបញ្ហាតាមប្រធានបទ និងប្រទេសជាក់លាក់។

ក្នុងអំឡុងពេលកិច្ចប្រជុំរយៈពេល ៤សប្តាហ៍ (ពីថ្ងៃទី ១៣ ខែមិថុនា ដល់ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២) ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ

នៅទីក្រុងហ្សឺណែវ បានចូលរួមទ្បើងថ្លែងបទអន្តរាគមន៍សរុបចំនួន ២២លើក ដោយបង្ហាញពីវឌ្ឍនភាព និងសមិទ្ធផលរបស់កម្ពុជា ក្នុងទិដ្ឋភាពបទដ្ឋានគតិយុត្ត និងការអនុវត្តជាក់ស្តែងទៅតាមប្រភេទផ្សេងៗនៃសិទ្ធិមនុស្ស។

ក្នុងនោះ ក៏មានសេចក្តីថ្លែងការណ៍រួមរបស់អាស៊ានចំនួន ៣ ផងដែរ។

កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន សំដៅរួមចំណែកដោះស្រាយស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា ក៏ត្រូវបានរាយការណ៍ផងដែរ៕

ដកស្រង់ពី៖  កម្ពុជាថ្មី