Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការចុះឈ្មោះចូលជាសមាជិក ប.ស.ស. ផ្នែក​ប្រាក់​សោធន មិនមែនជាការស័្មគ្រចិត្តនោះទេ ប៉ុន្ដែវាជាកាតព្វកិច្ចរបស់ភាគីនិយោជក និងភាគីនិយោជិត

  • បោះពុម្ព

ភ្នំពេញ៖ របបសន្ដិសន្ដិសុខសង្គមផ្នែកប្រាក់សោធនថ្មីនេះ គឺឱ្យបុគ្គលិក កម្មករនិយោជិតទាំងអស់ ក្នុងវិស័យឯកជន ទទួលបានប្រាក់ចូលនិវត្តន៍នៅពេលចាស់ធ្វើការលែងកើត ដូចទៅនឹងមន្រ្តីរាជការដែរ។

ក្នុងនោះ ការចុះឈ្មោះចូលជាសមាជិក ប.ស.ស. ផ្នែកប្រាក់សោធន មិនមែនជាការស័្មគ្រចិត្តនោះទេ ប៉ុន្ដែវាជាកាតព្វកិច្ចរបស់ភាគីនិយោជក និងភាគីនិយោជិត ដែលត្រូវអនុវត្តស្របទៅតាមច្បាប់ស្ដីពីរបបសន្ដិសុខសង្គម។

នេះបើតាមលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោករដ្ឋមន្ត្រី អ៊ិត សំហេង បានលើកឡើងដូច្នេះ ក្នុងឱកាសអញ្ជើញ ជាអធិបតីភាព ក្នុងយុទ្ធនាការលើកទី២ នៃពិធីផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ។

លោករដ្ឋមន្រ្ដី អ៊ិត សំហេង ក៏បានសំណូមពរទៅកាន់បងប្អូនសហជីពទាំងអស់ ដែលបានចូលរួមក្នុងពិធីផ្សព្វផ្សាយនាពេលនេះ សូមមេត្តាយកចិត្តទុកដាក់ស្ដាប់

និងសួរនូវរាល់ចម្ងល់ទាំងឡាយ ពាក់ព័ន្ធទៅនឹងរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនថ្មីនេះ ដើម្បីអាចផ្សព្វផ្សាយបន្តអំពីកាតព្វកិច្ច

និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ ឱ្យបានដល់បងប្អូនកម្មករនិយោជិតដែលជាអ្នកនៅជាមួយ និងជួបផ្ទាល់បងប្អូនសហជីពទាំងអស់គ្នា ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់

ធ្វើយ៉ាងណាឱ្យមានការចូលរួមអនុវត្តកាតព្វកិច្ចស្របតាមច្បាប់ ស្តីពី របបសន្តិសុខសង្គម ពេញលេញប្រកបដោយភាពពេញចិត្ត និងរីករាយសាទរ ជៀសវាងការទទួលនូវការញុះញង់ ការទទួលព័ត៌មានមិនពិតពីក្រុមជនអគតិមួយចំនួនតូច។

ពិធីផ្សព្វផ្សាយនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ក្នុងរាជធានីភ្នំពេញ ដោយមានបងប្អូនសហជីពកម្មករ ចូលរួម សរុបប្រមាណជា ៣០០នាក់។

នេះក៏ជាកិច្ចប្រជុំលើកទី២ នៃយុទ្ធនាការ ៩០ថ្ងៃរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជា អត្ថប្រយោជន៍ និងកាតព្វកិច្ច ដែលបងប្អូនកម្មករនិយោជិត និងនិយោជក ត្រូវមានកាតព្វកិច្ច និងទទួលបានពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន។

របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជន ត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។

តាមប្រកាស គឺនិយោជក និងកម្មករនិយោជិត ត្រូវបង់វិភាគទាន ៤% នៃប្រាក់ខែរបស់កម្មករនិយោជិត ដល់ប.ស.ស។ ពោលគឺនិយោជក បង់ ២% និងកម្មករនិយោជិត បង់ ២%។

ចំណែកប្រាក់ចូលនិវត្ត សម្រាប់បុគ្គលិកកម្មករនិយោជិត ត្រូវទទួលបាន មានវិធីគណនាតាមឆ្នាំ ដែលបានបង់វិភាគទានចូលប.ស.ស៕

ដកស្រង់ពី៖ កោះសន្តិភាព