Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អតីតយុទ្ធជននៅភ្នំពេញ ព្រៃវែង និងសៀមរាប ពុំមានដី និងផ្ទះ សូមដាក់ពាក្យ ដើម្បីទទួលបានផ្ទះ និងដី

  • បោះពុម្ព

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន បានអំពាវនាវដល់អតីតយុទ្ធជនដែលជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ខេត្តព្រៃវែង

និងខេត្តសៀមរាម ពុំទាន់មានដី និងផ្ទះសម្រាប់ស្នាក់នៅ ហើយស្មគ្រ័ចិត្តទៅរស់នៅលើដីសម្បទានសង្គមកិច្ចខេត្តឧត្តរមានជ័យ ដែលសមាគមអតីតយុទ្ធជន បានរៀបចំដី និងសាងសង់ផ្ទះផ្តល់ជូននោះ សូមដាក់ពាក្យស្នើសុំដី និងផ្ទះ។

ការដាក់ពាក្យស្នើសុំដី និងផ្ទះនេះ អាចធ្វើតាមរយៈប្រព័ន្ធតេឡេក្រាម និងគេហទំព័ររបស់សមាគមអតីតយុទ្ធជន ឬតាមរយៈសមាគមអតីតយុទ្ធជនរាជធានី ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ សាខាបុស្តិ៍រដ្ឋបាល ដែលនៅក្បែរផ្ទះ ដើម្បីបញ្ជាក់អំពីស្ថានភាពជីវភាពរស់នៅពិតប្រាកដ ហើយស្ម័គ្រចិត្តទៅរស់នៅដីសម្បទានសង្គមកិច្ចខេត្តឧត្តរមានជ័យពិតមែន។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់ថា ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជនរាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តសៀមរាបកន្លងមក បងប្អូនអតីតយុទ្ធជនបានស្នើសុំដី និងផ្ទះ ហើយលោកបានសន្យានឹងរៀបចំជូនបន្ទាប់ពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់រួច។

លោកទេសរដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជនរួសរាន់ទៅដាក់ពាក្យដើម្បីទទួលបានដី និងផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា៕

ដកស្រង់ពី៖ Fresh news