Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌៖ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ គឺដើម្បីបំពេញបន្ថែម ចំពោះរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ និងដើម្បីការពារឧត្តមប្រយោជន៍របស់ជាតិ

  • បោះពុម្ព

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានថ្លែងថា ក្នុងការធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ គឺដើម្បីបំពេញចន្លោះខ្វះខាត រដ្ឋធម្មនុញ្ញ ហើយអ្វីដែល សំខាន់នោះ គឺបំពេញបន្ថែម ចំពោះរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ និងដើម្បីការពារឧត្តមប្រយោជន៍ របស់ជាតិ។

បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានឱ្យដឹងថាៈ កន្លងមក កម្ពុជាបានធ្វើ វិសោធនកម្ម ទាំងលើកទី១ រហូតដល់លើកទី៩ គឺគ្មានអ្វីក្រៅពីការធ្វើឡើង ដើម្បីបំពេញ ចន្លោះខ្វះខាតរដ្ឋធម្មនុញ្ញ និងទី២ ដើម្បីធានាការពារនូវឧត្តមប្រយោជន៍របស់ជាតិទេ។

ការពារ គឺធានាឲ្យស្ថាប័ន កំពូលរបស់ជាតិ ជាពិសេសអំណាចនីតិប្រតិបត្តិ ដែលមានបេសកម្មចំបង ក្នុងការដឹកនាំកិច្ចការទូទៅរបស់រដ្ឋ ឲ្យដំណើរប្រតិបត្តិ ទៅដោយរលូន និងប្រកបដោយ និរន្តភាព។

ទាក់ទិនទៅនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះដែរ ត្រូវបានលោក រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យដឹងថា ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ បញ្ជាក់ថា គឺមិនប៉ះពាល់ដល់ បំរាមហាមឃាត់ ដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាទេ ជាពិសេសនោះ មិនប៉ះពាល់ ដល់ប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញឡើយ។

លោក កើត រិទ្ធ បានបញ្ជាក់បន្ថែមថាៈ ”សម្រាប់សំណើរធ្វើវិសោធនកម្មលើកទី១០នេះ បានពាក់ព័ន្ធនឹងការធ្វើវិសោធនកម្ម លើមាត្រាចំនួន៨ ក្នុងនោះមាន មាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា ៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ)

និងមាត្រា១២៥ថ្មី និងច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើការជាប្រក្រតី នូវស្ថាប័នជាតិ ចំនួន២មាត្រា គឺមាត្រា៣ថ្មី និងមាត្រា៤ថ្មី”។

គួរបញ្ជាក់ដែរថា វិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ ទាក់ទងទៅនឹងមាត្រាមួយចំនួន អំពីការតែងតាំង នាយករដ្ឋមន្ត្រី និងដំណើរការ ក្នុងរដ្ឋសភា។

ជាមួយគ្នា ការធ្វើវិសោធន កម្មនេះ ក៏សំដៅធានាស្ថេរភាព នៃស្ថាប័នជាតិ ជាពិសេសអំណាច រដ្ឋាភិបាល។ លើសពីនេះ គឺដើម្បីធានាស្ថេរភាពនយោបាយរបស់កម្ពុជា នៅគ្រប់កាលៈទេសៈ៕

ដកស្រង់ពី៖ រស្មីកម្ពុជា