Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលរាជធានី៖ បើខាងអាណាចក្រ រីកចំរើន ពុទ្ធចក្រ ក៏រីកចំរើនដែរ យើងត្រូវដឹងគុណ ដល់ស្ថាបនិកសន្តិភាព

  • បោះពុម្ព

ភ្នំពេញ៖ លោកអភិបាលរាជធានីភ្នំពេញ បានលើកឡើងថាៈ បើខាងអាណា ចក្រ រីកចំរើន ពុទ្ធចក្រ ក៏រីកចំរើនដែរ យើងត្រូវដឹងគុណ ដល់ស្ថាបនិកសន្តិភាព។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងដូច្នេះ នៅពេលលោក និងលោកស្រី ព្រមទាំង បុត្រ រួមជាមួយមន្ត្រីរាជការ, កងកំលាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ បានមូលមតិគ្នា

នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខារ ផ្សេងៗ ទៅប្រគេន ដល់ព្រះសង្ឃ ចំនួន ១៥១ វត្ត ទូទាំងរាជធានីភ្នំពេញ សម្រាប់ពិធីបុណ្យ ចូលព្រះវស្សា ដែលពិធីនេះ បានប្រារព្ធឡើង នាព្រឹកថ្ងៃទី១៥ កក្កដា នេះ នៅក្នុងបរិវេណ វត្តច័ន្ទបុរីវង្ស ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ។

លោក ឃួង ស្រេង បានមានប្រសាសន៍ នាឱកាសនោះថាៈ ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត បានយកសាសនា ដែលជាជំនឿរបស់ប្រជាពលរដ្ឋ ធ្វើជាសត្រូវ ហើយកាប់សម្លាប់ ប្រជាជន ស្លូតត្រង់ រួមទាំងសំលាប់ទាំងផ្លូវអារម្មណ៍ ជំនឿរបស់ប្រជាពលរដ្ឋ ឱ្យុស្លាប់ទៅ ជាមួយដែរ។

ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យជីវិតយើង បានរស់ឡើងវិញ គ្រប់ជំនឿសាសនារស់ឡើងវិញ ហើយថែមទាំងរីក លូតលាស់ ប្រកបដោយភាពសុខដមរម្យនា ក្នុងសន្តិភាព ប្រជាពលរដ្ឋមានសិទ្ធិ គ្រប់បែប យ៉ាង ក្នុងការជឿជំនឿដែលខ្លួនពេញចិត្ត។

លោកបានបន្តថាៈ បើគ្មានសុខសន្តិភាព គ្មានការរីកចំរើន ផ្នែកអាណាចក្រ ក៏មិនអាចធ្វើឲ្យ ផ្នែកពុទ្ធចក្រ រីកចំរើនបានដែរ។

ដូច្នេះយើងត្រូវនឹកទៅដល់ស្ថាបនិកសន្តិភាព គឺតេជោ ហ៊ុន សែន គុណបំណាច់ដ៏ធំធេងរបស់សម្តេច បានធ្វើឱ្យប្រទេសជាតិ មានការរីកចំរើន លើគ្រប់វិស័យ។

នាឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ទៅទទួលវ៉ាក់សាំង ការពារជំងឺកូវីដ.១៩ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ដូស ក្នុងពេលដែលកូវីដ.១៩ នៅប៉ុន្មានថ្ងៃ ចុងក្រោយនេះ ហាក់កំរើកឡើងវិញ។

គណៈកម្មាការ អាចារ្យ បានថ្លែងថាៈ តាមទំនៀមទំលាប់ ប្រពៃណីព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សានេះ មានរយៈពេល ៣ខែ ដោយចាប់ផ្តើម ពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥ កើត ខែអស្សុជ។

ក្នុងរយៈពេលនេះ ព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្រ នៅខាងក្រៅឆ្ងាយៗ ពីវត្តនោះទេ ត្រូវគង់នៅចាំព្រះវស្សា ក្នុងវត្ត រហូតគ្រប់ ៣ខែ ដើម្បីរៀនសូត្រធម៌អារ្យ ក្បួនច្បាប់តាមពុទ្ធានុញ្ញាតដោយខិតខំផ្ចង់សំភី សិក្សារៀនសូត្រ ក្រោមពន្លឺភ្លើងទៀនព្រះវស្សា ដែលបានដុតបំភ្លឺ ឱ្យឆេះរហូតមិនឱ្យដាច់។

រយៈពេល ៣ខែនេះហើយ ដែលពុទ្ធបរិស័ទ ត្រូវបំពេញកុសល ជួយផ្គត់ផ្គង់ដល់ព្រះសង្ឃ ដែលជាស្រែបុណ្យ នៅ ពេលព្រះសង្ឃ មិនអាចនិមន្តចេញបិណ្ឌបាត្របាន។

មន្ត្រីបានឱ្យដឹងថាៈ ចំពោះបច្ច័យ ដែលទួលបានពីពុទ្ធបរិស័ទ ចូលរួមចាប់មគ្គផល នាឱកាសនេះ មានប្រាក់ខ្មែរ ចំនួន ១៣.៦៤០.៧០០ រៀល និងប្រាក់អាម៉េរិក ៣០០ ដុល្លារ សំរាប់ប្រគេនព្រះសង្ឃ វត្តច័ន្ទបុរីវង្ស។

ដោយឡែក សំរាប់វត្តទាំង ១៥១ វត្ត ក្នុងរាជធានី ភ្នំពេញ ក្នុងមួយវត្ត ទទួលបានបច្ច័យ ១០០.០០០ រៀល, ទៀនព្រះវស្សា១គូ, អង្ករ១០០ គីឡូក្រាម, សាដក១, ស្ករស១បាវ, ទឹកដោះគោ១កេស, ទឹកក្រូច៤កេស, ទឹកសុទ្ធ២កេស, មី៤កេស, និងត្រីខ១កេស៕

ដកស្រង់ពី៖ រស្មីកម្ពុជា