Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការនាំចេញ​អង្ករ​នៅ​ឆមាស​ទី​១ មាន​កំណើន​ជាង ១៦%

  • បោះពុម្ព

ភ្នំពេញៈ សហព័ន្ធស្រូវអង្ករកម្ពុជាបានអះអាងថា ការនាំចេញ អង្ករនៅឆមាសទី១ ឆ្នាំ២០២២ មានកំណើនជាង ១៦% នៅក្នុងបរិមាណសរុបចំនួន ៣២៧ .២០០ តោន គិតជាទឹកប្រាក់ជាង ១៩៨ លានដុល្លារសហរដ្ឋអាមេរិក ។

ប្រភពដដែលបានបន្តថា កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈក្រុមហ៊ុនចំនួន ៥៣ក្រុមហ៊ុន ដោយបានបរិមាណអង្ករចំនួន ៣២៧.២០០ តោន

ដែលគិតជាទឹកប្រាក់មានចំនួន ១៩៨,៦៣ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ មានប្រទេសចិន រួមទាំង តំបន់ស្វយ័តហុងកុង ម៉ាកាវ បានចំនួន ១៦៨.២៨០ តោន ឬស្មើនឹង ៥១,៤៣% ដែលមានកំណើនចំនួន ១៧,៤៤ %

បើធៀបទៅនឹង រយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ ការនាំចេញទៅកាន់ប្រទេសនានា នៅក្នុងទ្វីបអឺរ៉ុប ចំនួន ២៣ប្រទេស បានចំនួន ១០៦.១៩៤ តោន ឬស្មើនឹង ៣២% មានកំណើន ចំនួន ៤៦,៩០% ការនាំចេញទៅកាន់

ប្រទេសក្នុងសមាជិកអាស៊ាន ៤ប្រទេស បានចំនួន ២៨.៦៨០ តោន ឬស្មើនឹង ៨,៧៧% ដែលមានកំណើនចំនួន ៦,៦៩% និងការនាំចេញទៅកាន់គោលដៅផ្សេងៗ ចំនួន ២១ប្រទេស បានចំនួន ២៤ .០៤៦ តោន ឬស្មើនឹង ៧,៣៥%។

ប្រភពដដែលបានបន្តថា សម្រាប់ប្រភេទអង្ករនាំចេញ គឺមានអង្ករក្រអូប គ្រប់ប្រភេទ បានចំនួន ៦២,៤៤% អង្ករ ស បានចំនួន ៣៤,១២% អង្ករចំហ៊ុយ បានចំនួន ១,៩៣% និងអង្ករសរីរាង្គបានចំនួន ១,៥០% និងអង្ករដំណើប បាន ០,០១% ឬស្មើនឹង ២៣ តោន។

ក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០២២ នេះដែរ កម្ពុជាបាននាំចេញស្រូវសរុបបានចំនួន ១ .៧៣៣ .១៥៧ តោន ដែលគិតជាទឹកប្រាក់មានចំនួន ៤០១,៩៦ លានដុល្លារ សហរដ្ឋ អាមេរិក ៕

ដកស្រង់ពី៖ រស្មីកម្ពុជា