Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមាគមមិត្ដភាពកម្ពុជា-ចិន អបអរសាទរខួប៦៤ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន

  • បោះពុម្ព

(ភ្នំពេញ)៖ សមាគមមិត្ដភាពកម្ពុជា-ចិន បានចេញលិខិតអបអរសាទរដល់ខួប៦៤ឆ្នាំ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។

នេះបើតាមលិខិតរបស់ សមាគមមិត្ដភាពកម្ពុជា-ចិន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។ ទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ កម្ពុជា-ចិន ត្រូវបានបង្កើតឡើងដោយសម្ដេចព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ និងលោក ជូ អេនឡាយ អតីតនាយករដ្ឋមន្ដ្រី នៃសាធារណរដ្ឋប្រជាមានិតចិន។

ទំនាក់ទំនងនេះ ត្រូវបានពង្រឹងជាបន្តបន្ទាប់ដោយ ថ្នាក់ដឹកនាំប្រទេសទាំងពីរ និងឈានដល់កម្រិតដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយកំពុងកសាងសហគមន៍រួមវាសនាតែមួយផងដែរ។

ចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា-ចិន បានបង្ហាញឲ្យឃើញ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចយ៉ាងញឹកញាប់ រវាងថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ។ ប្រទេសចិន តែងចាត់ទុកទំនាក់ទំនងទ្វេភាគី កម្ពុជា-ចិន គឺជាទំនាក់ទំនងដែកថែប ដែលមិនមានអ្នកណាអាចបំបែកបាន។

ទំនាក់ទំនងផ្លូវការ កម្ពុជា-ចិន ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ពោល៥ឆ្នាំក្រោយពេលកម្ពុជាដណ្តើមបានឯករាជពីប្រទេសបារាំង។

ចំណងទាក់ទងការទូត រយៈពេល៦៤ឆ្នាំកន្លងមកនេះ មិត្តភាពជាប្រពៃណីរវាងប្រទេសកម្ពុជា-ចិន ដែលត្រួសត្រាយដោយថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ថ្នមថែរក្សាយ៉ាងយកចិត្តទុកដាក់ ដោយថ្នាក់ដឹកនាំជំនាន់ក្រោយៗ របស់ប្រទេសកម្ពុជា និងចិន ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយឥតឈប់ឈរ។

ភាគីទាំងពីរ មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយគ្នាលើគ្រប់វិស័យដូចជា ផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌មនុស្សជាតិ ព្រមទាំងកិច្ចការ ក្នុងតំបន់ និងអន្តរជាតិ ដោយទទួលបានសមិទ្ធផលយ៉ាងច្រើន៕

ដកស្រង់ពី៖ Fresh News